តបតាមសេចក្តីអញ្ជើញរបស់លោកយូដូយូណូប្រធានាធិបតីឥណ្ឌូនេស៊ី លោកXiJinPingប្រធានរដ្ឋចិនបានចាប់ផ្តើមបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ីកាលពីថ្ងៃទី២តុលា ព្រមទាំងនឹងចូលរួមសន្និសីទក្រៅផ្លូវការនៃអ្នកដឹកនាំអង្គការសហការខាងសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកលើកទី២១ដែលនឹងបើកធ្វើនៅកោះបាលីផង។ក្នុងពេលទទួលការធ្វើសម្ភាសន៍ពីអ្នកយកព័ត៌មានវិទ្យុយើងខ្ញុំ លោកSugengទីប្រឹក្សានយោបាយនៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅប្រទេសចិនបានបង្ហាញថា អាចជឿថា ទស្សនកិច្ចរបស់លោកXiJinPingលើកនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងឥណ្ឌូនេស៊ីនិងចិនកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ហើយជំរុញឲ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់ប្រទេសទាំងពីរទទួលបានសមិទ្ធិផលកាន់តែខ្លាំង។
លោកSugengបានថ្លែងថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី លោកប្រធានាធិបតីយូដូយូណូនឹងជួបធ្វើការចរចាជាមួយលោកXiJinPing ព្រមទាំងរួមគ្នាធ្វើជាសាក្សីនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់សហប្រតិបត្តិការជាច្រើនខដែលមានខ្លឹមសារពាក់ព័ន្ធដល់របរនេសាទ របរទេសចរណ៍និងឧស្សាហកម្មជាដើម។ លោកនៅបានបង្ហើបឲ្យដឹងថា ភាគីទាំងពីរនឹងពិគ្រោះពិភាក្សាអំពីការតាំងស្ថានកុងស៊ុលនៅកោះបាលីនិងរឿងផ្េសងទៀត។