លោក​XiJinping ប្រធានរដ្ឋចិន​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ជាលើក​ដំបូង​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍
2013-10-02 12:28:55  cri  Web Editor:Li Qingli

ពី​ថ្ងៃទី​២​​ដល់​ថ្ងៃទី​៨ ខែ​តុលា​ លោក​XiJinping ប្រធានរដ្ឋចិន​នឹងទៅ​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​​និង​ម៉ាឡេស៊ី​​​ ព្រម​និង​ចូលរួម​សន្និសីទ​ក្រៅ​ផ្លូវ​ការ​នៃអ្នកដឹកនាំ​ប្រទេស​អង្គការ​សហប្រតិបត្តិការ​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២១ដែល​នឹង​ធ្វើ​នៅ​ក្រុង​បាលី​ ប្រទេស​ឥណ្ឌូនេស៊ី​។​ អ្នកទទួលខុសត្រូវ​មានពាក់ព័ន្ធ​របស់​​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែងថា​ ទស្សនកិច្ច​លើក​នេះ​មាន​អត្ថន័យ​យ៉ា​ង​សំខាន់​ដល់​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន​និង​ឥណ្ឌូនេស៊ី ចិន​និង​ម៉ាឡេស៊ី​​កាន់តែ​ស៊ី​ជម្រៅ​ ព្រម​និង​ការ​ជំរុញឲ្យ​ទំនាក់ទំនង​ចិន​និង​អាស៊ាន​វិវឌ្ឍន៍​ទៅ​មុខ​ថែម​ទៀត​ ហើយ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​និង​ដំណើរ​សហប្រតិបត្តិការ​តំបន់ផងដែរ​​។​

ជុំវិញ​ប្រធានបទ​អំពី​ការ​បន្ត​មេត្រីភាព​និង​កំណត់​កិច្ចសហប្រតិបត្តិការ​ ក្នុងអំឡុង​ពេល​ទៅ​បំពេញ​ទស្សនកិច្ច​ លោក​XiJinping​និង​ធ្វើ​ការ​ជួប​សន្ទនាជាមួយ​ថ្នាក់​ដឹកនាំ​ប្រទេស​ឥណ្ឌូនេស៊ី​និ​ងម៉ាឡេស៊ី​ ហើយ​ចុះ​ហត្ថលេខា​នៅ​លើ​ឯកសារសហប្រតិបត្តិការ​មួយ​ចំនួន​ព្រម​និង​អញ្ជើ​ញ​ទៅ​ចូលរួម​វេទិកា​ឧស្សាហកម្ម​និ​ងពាណិជ្ជកម្ម​ និង​វេទិកា​កំពូល​អំពី​កិច្ចសហប្រតិបត្តិការ​ខាងសេដ្ឋកិច្ច​ជាដើម​។

បន្ទាប់ពីបញ្ចប់​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​និ​ងម៉ាឡេស៊ី​ លោក​ប្រធាន​XiJinping នឹង​អញ្ជើញ​ទៅ​ចូលរួម​​សន្និសីទ​ក្រៅផ្លូវ​ការ​នៃអ្នកដឹកនាំ​ប្រទេស​អង្គការ​សហប្រតិបត្តិការ​អាស៊ីប៉ាស៊ីហ្វិក​លើកទី​២១ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ