ពាក់ព័ន្ធរឿងដែលលោកXiJinping ប្រធានរដ្ឋចិនទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី២ តុលា ពេលថ្មីៗកន្លងទៅនេះ លោកMartyរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីនិងលោកPurnomo រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីបានផ្តល់បទសម្ភាសជាមួយនឹងអ្នកយកព័ត៌មានស៊ីនហ្វាចិន ហើយបានសំដែងសេចក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីឥណ្ឌូនេស៊ីនិងចិន។
លោកMartyបានថ្លែងថា ឥណ្ឌូនេស៊ីនិងចិនមានទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ ។ ឥណ្ឌូនេស៊ីគឺបានចាត់ទុកចិនជាដៃគូដ៏សំខាន់របស់ឥណ្ឌូនេស៊ីជាប់ជានិច្ច ហើយសង្ឃឹមថាទំនាក់ទំនងទ្វេភាគីអាចវិវឌ្ឍន៍ទៅដល់កម្រិតកាន់តែខ្ពស់ហើយលក្ខណៈសារសំខាន់និងលក្ខណយុទ្ធសាស្ត្រនៃទំនាក់ទំនងចិននិងឥណ្ឌូនេស៊ីមានភាពកាន់តែលេចធ្លោ ។