មុនពេលដែលលោកXiJinPingប្រធានរដ្ឋចិនជិតនឹងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី លោកLiuJianChaoឯកអគ្គរដ្ឋទូតចិនប្រចាំនៅឥណ្ឌូនេស៊ីបានថ្លែងក្នុងពេលទទួលការធ្វើសម្ភាសន៍ចម្រុះពីប្រព័ន្ធសារព័ត៌មានចិនកាលពីថ្ងៃទី២៩ខែកញ្ញាថា តបតាមសេចក្តីអញ្ជើញរបស់លោកSusilo Yudhoyonoប្រធានាធិបតីឥណ្ឌូនេស៊ី លោកXiJinPingប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ីនៅដើមខែតុលា នេះគឺជារឿងដ៏ធំដុំក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ វាមានអត្ថន័យដ៏សំខាន់និងវែងឆ្ងាយ។
លោកLiuJianChaoបានថ្លែងថា ឥណ្ឌូនេស៊ីជាប្រទេសអាស៊ីអាគ្នេយ៍ទី១ដែលលោកប្រធានរដ្ឋចិនអញ្ជើញទៅបំពេញទស្សនកិច្ចបន្ទាប់ពីបានរ៉ាប់រងមុខតំណែង នេះបង្ហាញយ៉ាងពេញលេញនូវឋានៈដ៏សំខាន់ក្នុងយុទ្ធសាស្រ្តការទូតនៅជាប់ជិតខាងប្រទេសចិនរបស់ប្រទេសឥណ្ឌូនេស៊ី។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច លោកប្រធានXiJinPingនឹងផ្លាស់ប្តូរមតិគ្នាយ៉ាងជ្រាលជ្រៅជាមួយភាគីឥណ្ឌូនេស៊ីអំពីការអភិវឌ្ឍន៍នៅពេលអនាគតនៃទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តរវាងចិននិងឥណ្ឌូនេស៊ីព្រមនិងបញ្ហាអន្តរជាតិនិងតំបន់ដ៏ធំដុំដែលប្រទេសទាំងពីរយកចិត្តទុកដាក់ដូចគ្នា។