ប្រិយមិត្ត​អ្នក​ស្តាប់​កម្ពុជា​ទទួល​បាន​រង្វាន់​ពិសេស​ក្នុង​កម្មវិធី​ប្រកួត​ចំណេះ​ដឹង​ស្តីពី​ការស្វែងយល់​ពី​ភាគ​ពាយព្យ​ប្រទេស​ចិន​បាន​អញ្ជើញ​មក​ទទួល​រង្វាន់​នៅ​ក្រុង​ប៉េកាំង
2013-12-16 17:02:18  cri  Web Editor:Deng Qian

       ការ​ប្រកួត​ប្រជែង​ចំណេះ​ដឹង​ទូទាង​ពិភពលោក​ក្រោម​ប្រធានបទ​ការ​ចាប់អារម្មណ៍​និង​ស្វែង​យល់​ពី​ភាគ​ពាយ័ព្យ​ប្រទេស​ចិន​ឆ្នាំ​ ២០១៣ ​គឺ​រៀបចំ​ឡើង​ដោយ​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ វិទ្យុ​អន្តរជាតិ​ចិន ​ក្នុង​បំណង​ដើម្បី​បង្ហាញ​ពី​វប្បធម៌​ចិន​ដ៏​ជ្រាល​ជ្រៅ​ថែម​មួយ​កម្រិត​ទៀត​ ក្នុង​ន័យ​បង្កើន​ការ​យល់​ដឹង​របស់​ប្រិយមិត្ត​អ្នកស្តាប់​នៅ​បរទេស​ចំពោះ​វប្បថម៌​ជនជាតិ​ចិន​ និងជា​ការផ្តល់ជូនវេទិកា​សម្រាប់​បង្ហាញ​ទេព្យកោសល្យ​និង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ ។​ការប្រកួត​លើក​នេះ​គឺ​​

​ប្រារព្ធ​ធ្វើ​​​ចាប់​​ពី​​ថ្ងៃ​ទី ២៨ ​​ខែ​សីហា​​ដល់​​ថ្ងៃទី​ ១៥ ​​ខែ​វិច្ឆិកា​​ឆ្នាំ​ ២០១៣  ​។​​តាម​​ទិន្នន័យ​​បូក​សារុប​​ មាន​ប្រិយមិត្ត​​​អ្នក​ស្តាប់​​ទូទាំង​​ពិភពលោក​ចំនួន​ជាង​ ២ ​សែន​ ៥  ​ម៉ឺន​នាក់​បាន​ចូល​រួម​ការប្រកួត​នេះ ​​ហើយ​ប្រិយមិត្ត​៨​រូប​មក​ពី​ប្រទេស​កម្ពុជា ​អាមេរិក ​អេស្ប៉ាញ ​ម៉ូរីតានី ​ជា​ដើម​បាន​ទទួល​បាន​រង្វាន់​ពិសេស​នៃ​ការប្រកួតចំណេះដឹង​លើកនេះ​ ហើយ​បាន​អញ្ជើញ​មក​ទស្សនា​ប្រទេស​រយៈពេល​៥​ថ្ងៃ។

      ថ្ងៃ​ទី​ ១៣ ​ខែ​ធ្នូ ​ពិធី​ប្រគល់​រង្វាន់​បាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​ប្រទេស​ចិន។

 លោក អេង កេងឈុន ប្រិយមិត្ត​អ្នកស្តាប់​កម្ពុជា​(កណ្តាល) បាន​ចូលទទួល​រង្វាន់

(ប៉េកាំង ​2013-12-13)

ខាង​ក្រោម​នេះ​គឺ​ជា​អារម្មណ៍កថា​ទទួល​រង្វាន់​របស់​លោក អេង កេងឈុន ​ប្រិយមិត្តអ្នកស្តាប់​ប្រទេស​កម្ពុជា៖

 

សួស្តី​អ្នក​ទាំង​អស់​គ្នា!

      ជា​បឋម​អនុញ្ញាតិ​ឲ្យ​ខ្ញុំ​បាទ​សូម​គោរព​និង​ជម្រាប​សួរ​ដល់​អស់​លោក ​លោកស្រី ​និង​ប្រិយមិត្ត​របស់​វិទ្យុអន្តរជាតិ​ចិន​ ក៏​ដូច​ជា​ប្រិយមិត្ត​របស់​វិទ្យុមិត្តភាព​កម្ពុជាចិន​ជា​គោរព​រាប់អាន​ដ៏​ខ្ពង់ខ្ពស់។ ​ក្នុង​នាម​ជា​ប្រិយមិត្ត​របស់​វិទ្យុ​ដែល​បាន​ឈ្នះ​នូវ​រង្វាន់​ដ៏​ពិសេស​វិសេស​នេះ​ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ក្រៃលែង​ដែល​ទទួល​បាន​នូវ​ការអញ្ញើញ​ជា​ផ្លូវការ​ក្នុង​ការបំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​នា​ពេល​នេះ។

      នេះ​គឺ​ជា​ក្តីស្រម៉ៃ​មួយ​នៅ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ​ដែល​អាច​រុញ​ច្រាន​ឲ្យ​ក្លាយ​ទៅ​ជា​ការពិត​បាន​នៅ​ពេល​នេះ។ ដូច្នេះ ​​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​និងក្តីរំភើប​ក្នុង​ចិត្ត​ឥត​ឧបមា ​ដែល​បាន​មក​ទស្សនា​ប្រទេស​ចិន​នារដូវ​ត្រជាក់​ចុង​ឆ្នាំ ២០១៣ ​នេះ។

      តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ទទួល​បាន​នូវ​ព័ត៌មាន​ដ៏​ច្រើន​សំបូរ​បែប ​ស្តីពី​ការអភិវឌ្ឍន៍​រីកចម្រើន ​រុងរឿង​របស់​ប្រទេស​ចិន ​ដើម្បី​ឲ្យ​ខ្ញុំ​បាទ​យក​ព័ត៌មាន​ទាំង​អស់​នេះ​ទៅ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ជា​ទន់​មួយ​ក្នុង​ការគិតពិចារណា ​ពីការរីចម្រើន​អស់​ទាំង​នេះ។

      ជា​ទី​បញ្ចប់ ​ខ្ញុំ​បាទ​ជា​ជន​កម្ពុជា​មួយ​រូប ​សូម​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់​វិទ្យុ​អន្តរជាតិ​ចិន​តាម​រយៈវិទ្យុមិត្តភាព​កម្ពុជាចិន​ភ្នំពេញ​ដែលបាន​ផ្តល់​ឱកាស​មាស​នេះ​មក​ដល់​រូប​ខ្ញុំ។ ​ខ្ញុំ​សូម​ជូន​ពរ​ដល់​ថ្នាក់​ដឹកនាំ​វិទ្យុ​ក៏​ដូច​ជា​សហការី​ទាំង​អស់​សូម​ជួប​ប្រទះ​តែ​នឹង​សេចក្តីសុខ​ សុភមង្គល ​ជោគជ័យ​ លើ​គ្រប់​វិស័យ​ក្នុង​ការ​បំរើ​ប្រទេស​ជាតិ។​សូមអរគុណ៕

1 2 3 4 5
ទាក់ទង​ជាមួយ​យើង​ខ្ញុំ