សួស្តីលោកអ្នកនាងស្តាប់ជាទីគោរព !
សម្រាប់ថ្ងៃសៅរ៍ចុងសប្តាហ៍ទី១៤ ខែធ្នូ ឆ្នាំ ២០១៣ ខ្ញុំអេង កេងឈុន មានឱកាសបានមកបំពេញទស្សនកិច្ចនៅតំបន់ឈីងហាយនៃប្រទេសចិន។ មកដល់ទីនេះភ្លាម ខ្ញុំបាទជាជនជាតិកម្ពុជាធ្លាប់តែរស់នៅតំបន់ដែលមានអាកាសធាតុត្រឹមតែក្តៅហើយសើមតែប៉ុណ្ណោះ ប៉ុន្តែទីនេះមិនថាតែរូបខ្ញុំនោះទេ ខ្ញុំជឿថាជនជាតិណាក៏ដោយដែលពុំធ្លាប់ជួបប្រទះនូវអាកាសធាតុនិងទេសភាពបែបនេះ គឺពិបាកនិងពោលពាក្យថា មិនស្រឡាញ់មិនចូលចិត្តជាដាច់ខាត ។ចម្ងាយជាង ២០០០ គ.ម.ពីទីក្រុងប៉េកាំង គឺខេត្តឈាងហាយែដលស្ថិតនៅលើតំបន់ខ្ពង់រាបឈីងហាយនិងទីបេត៍។ ទីនេះហើយជាប្រភពនៃទន្លេយ៉ង់សេ ទន្លេលឿង និងទន្លេឡានឆាង ។បើតាមការស្មានរបស់ខ្ញុំ សីតុណ្ហភាពនៅទីនេះអាច ១០ អង្សាក្រោមសូន្យ ហើយនៅតាមបណ្តោយផ្លូវនិងលើតំបូលអាគារ ឬដំបូលផ្ទះ គឺសុទ្ធតែព្រិលសក្បុស ដែលនេះគឺជាចំណាប់អារម្មណ៍របស់ប្រជាជនមិនថាតែកម្ពុជានោះទេ គឺភាគច្រើនអ្នកដែលពុំធ្លាប់ឃើញព្រិលនោះ គឺពិតជាមានចំណាប់អារម្មណ៍ចង់មកទស្សនាជាក់ជាពុំខាន។
ក្រៅពីនោះ នៅក្នុងខេត្តឈាងហាយនេះក៏មានព្រះវិហារអ៊ីស្លាមដ៏ធំមួយក្នុងចំណោមព្រះវិហារអ៊ីស្លាមនៅតំបន់ភាគពាយ័ព្យនៃប្រទេសចិន គឺព្រះវិហារអ៊ីស្លាមឈ្មោះតុងក្វាន ។ព្រះវិហារអ៊ីស្លាមមួយនេះមានចំណាស់ជាង ៦០០ ឆ្នាំហើយ ដែលគេបានអភិរក្សទុកពោលគឺតាំងពីជំនាន់ស្តេចសុងខាងជើងមកម្លេះ ។នេះសបញ្ជាក់ឲ្យឃើញថា ប្រទេសចិនពិតជាមានសុដុមនីយកម្មសាសនាយ៉ាងពិតប្រាកដ។