ភូមិភាគស្វយ័ត​ជនជាតិ​ហួយNing Xia​៖​តំបន់​សម្បូរ​ទឹកបឹង​នៅ​តាម​តំបន់​ព្រំដែន
2013-09-05 17:49:06  cri  Web Editor:cambodian

      រាល់​ពេល​និយាយ​ដល់​ភាគពាយ័ព្យ​ ​មនុស្ស​ភាគ​ច្រើន​សុទ្ធតែ​មាន​អារម្មណ៍​ថា​នៅ​ទី​នោះ​ជា​វាលរហោឋាន​សោះកក្រោះ ប៉ុន្តែ​ពេល​យើង​ទៅដល់​ភូមិភាគស្វយ័ត​ជនជាតិ​ហួយNing Xia​ អារម្មណ៍​បែបនេះ​គឺ​នឹង​សាបរលាប​បន្តិចម្តងៗ​។ ​ដោយ​ជំនួស​មក​វិញ​នូវ​រូបភាព​ដ៏​ស្រស់ត្រកាលបី​ដូច​ជា​​ផ្ទាំង​ទស្សនីយ័ភាព​មួយ​បង្ហាញ​ខ្លួន​នៅ​លើ​ឆាក​ដែល​មាន​មនុស្ស​រាល់​លាន​នាក់​កំពុង​ផ្តោត​អារម្មណ៍​ទស្សនា​យ៉ាង​យកចិត្តទុកដាក់​នេះ​ហើយ​គឺ​អ្វី​ដែល​លេចចេញ​នៅ​ក្នុង​គំនិត​របស់​យើង​ ។ យើង​តែងតែ​គិត​ថា​ប្រហែលគ្មាន​អ្នកណា​អាច​គិត​ស្មាន​ដល់​នោះ​ទេ​ ​ថា​ភូមិភាគស្វយ័ត​ជនជាតិ​ហួយ​Ning Xia​ដែល​ស្ថិតនៅ​ភាគ​ពាយ័ព្យ​គឺ​ជា​តំបន់​មួយ​ដែល​សម្បូរ​ដីសើម​ច្រើន​ប្រភេទ​ ។​ ​ក្រៅពី​ដីសើម​ដែល​មាន​នៅតាម​បណ្តោយ​ដង​ទន្លេ​នោះ ​អ្វីដែល​កាន់តែ​សំខាន់​និង​កាន់​តែ​ជក់​ចិត្ត​ដិត​គឺ​អារម្មណ៍​ថែម​ទៀត​គឺ​ស្រះបឹង​ដែល​ជា​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​។​មាន​ឯកសារ​ជា​ច្រើន​បាន​បង្ហាញ​អោយ​ដឹង​ថា៖ ​គ្រាន់តែ​នៅ​ទីក្រុង​Yin Chuan​ជា​ទីរួមខេត្ត​មាន​ដីសើម​ជាង​៤០០​កន្លែង​ដែល​មាន​ទំហំ​ជាង​៥​ម៉ឺន​ហិកតា​ ។

      តំបន់Yue Hai​ក៏​ត្រូវ​គេ​ហៅថា​បឹងខាងលិច​ដែរ​ ​ដោយ​តំបន់​នេះ​មាន​ជាង​៦០០បឹង​នៅ​ជុំវិញ​បឹង​មាន​ស្រះ​ជាង​២០០​សម្រាប់​ចិញ្ចឹមត្រី ​វាលភក់​និង​វាលស្មៅ​ឃៀវខ្ចី​ដ៏​ធំល្វីងល្វើយ​ ​ជា​កន្លែង​ល្អមួយ​សម្រាប់​ប្រជាជន​ប្រកប​របរ​ចិញ្ចឹម​ជីវិត​និង​ជា​កន្លែង​ចិញ្ចឹម​សត្វ​ដែរ ​។​ភូមិភាគស្វយ័ត​ជនជាតិ​ហួយNing Xia​បាន​ផ្តល់​នូវ​ស្នាមញញឹម​គ្រប់​រដូវ​កាល​សំរាប់​ប្រជាជន​ ។

ដីសើម​និង​បឹង​ធម្មជាតិ​លើ​វាលរាប​Ning Xia​

      វាលរាបNing Xia​គឺ​ជា​វាលរាប​កើតឡើង​ដោយ​ល្បត់ដី​ពី​ទន្លេនិងបឹង​តាម​បណ្តោយ​ទន្លេ​លឿង​ក្នុង​ដែន​ភូមិភាគស្វយ័ត​ជនជាតិ​ហួយ​Ning Xia​ ចំណុច​ចាប់ផ្តើម​ខាងត្បូង​ពី​បន្ទាប់មាត់ទន្លេ​នៃ​ទីក្រុង​Zhong Wei​ដែល​នៅ​ច្រក​ចេញ​នៃ​ទន្លេងលឿង​នៅ​ជ្រោះជ្រៅHei Shan​ ចុងខាងជើង​ដល់​ពូន​បី​ជួរ​នៃ​ទន្លេ​លឿង​នៅភាគ​ខាងជើង​ទីក្រុង​Shi Zuishan​ ​យក​ជ្រោះជ្រៅQing Tong​ជា​ខ្សែរ​ចែកជា​វាលរាបWei Ning​ និង​វាលរាប​Yin Chuan​ ជា​តំបន់​សំខាន់​នៃ​កសិកម្ម​ភូមិភាគស្វយ័ត​ជនជាតិ​ហួយ​Ning Xia​។

      ក្នុង​តំបន់​ទំ​នាប​នៃ​វាលរាប​Yin Chuan​ក៏មាន​តំបន់ដីសើម​និង​បឹង​ដែល​កើតឡើង​បន្ទាប់ពី​មាន​ការ​រញ្ជួយដី​ដែរ​ ឧទាហរណ៍​ជាក់ស្តែង​និង​លេចធ្លោ​ជាងគេ​គឺ​ក្រុង​Man ភូមិភាគស្វយ័ត​ជនជាតិ​ហួយ​Ning Xia​និង​ស្រុក​Bao Feng​។​នៅ​ក្នុង​រាជវង្សឈិង​តំបន់​នេះ​ទទួល​រង​ការបំផ្លិចបំផ្លាញ​ដោយ​រញ្ជួយដី​ដ៏​ធំ​មួយ​ ​ធ្វើ​ឲ្យ​ដីស្រុត​ចុះក្រោម​ជា​ហេតុ​បណ្តាល​ឲ្យ​ទឹកទន្លេហូរចូល​ក្រុង​ក្លាយទៅជា​ស្រះបឹង​និង​តំបន់ដីសើម​ជាច្រើន​កន្លែង​ ​។ ​ស្រះបឹង​ទាំង​នេះ​ត្រូវគេ​ហៅថា៖បឹង​ស្រុងចុះ​ដោយសារ​រញ្ជួយដី​ ។

ការ​កើតឡើង​នៃ​៧២បឹងភ្ជាប់

      នៅ​ទីក្រុង​Yin Chuan​មានស្រះបឹង​និងដីសើម​ជាច្រើន​កន្លែង​ ​ពាក្យ​ដែល​ត្រូវ​បាន​គេ​សម្គាល់​នោះ​គឺ​៧២បឹងភ្ជាប់​ ​ស្រះបឹង​ទាំងនេះ​មាន​ការទំនាក់ទំនង​យ៉ាងច្រើន​នឹង​ការ​អភិវឌ្ឍន៍​តំបន់​ធារាសាស្រ្ត​ដោយ​បាន​បង្វែរទឹកពី​ទន្លេលឿង​។ ​តាំងពី​រាជវង្សហាន់​រៀងមក​ ​តំបន់ធារាសាស្ត្រ​ការ​បង្វែរទឹកទន្លេលឿង​នៅភូមិភាគស្វយ័ត​ជនជាតិ​ហួយ​Ning Xia​ត្រូវបាន​អភិវឌ្ឍន៍​យ៉ាង​សកម្ម​ផុលផុស​ ​បន្ទាប់ពី​រាជវង្សមេង​និងរាជវង្សឈិង​ ទំហំធារាសាស្រ្ត​នៃវាលរាប​Ning Xia​បានពង្រីកខ្លួន​យ៉ាង​ទូលំទូលាយ​ពិសេស​គឺ​នៅ​រយៈ​ពេល​រជ្ជកាល​Kang Xi និង​រជ្ជកាល​Yong Zheng​បានសាងសង់​ប្រព័ន្ធ​បង្ហូរ​ទឹក​ជាច្រើន​តែ​រចនាសម្ព័ន្ធបង្ហូរទឹក​នេះ​មិន​បាន​កសាង​ឡើង​ដោយ​សមស្រប​ទៅ​តាម​បចេ្ចកទេស​ផ្នែក​ធារាសាស្ត្រ​ ​ដូច្នេះ​បញ្ហា​នៃ​ការ​ហូរចូលនិងការហូរចេញ​ទឹក​មិន​ស្មើរ​គ្នា​ ​បានបណ្តាល​អោយ​តំបន់ទំនាប​ជាច្រើន​បាន​ក្លាយ​ទៅ​ជា​បឹង ។

      ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​ស្រះបឹង​និង​ដីសើម​ទាំងនេះ​បាន​បន្ថែម​ពន្លឺ​ដល់​ភូមិភាគស្វយ័ត​ជនជាតិ​ហួយ​Ning Xia​នៅភាគ​ពាយ័ព្យ​ ​បាន​ក្លាយ​ជា​ប័ណ្ណពណ៌បៃតង​ដ៏សំខាន់​នៃ​ភូមិភាគស្វយ័ត​ជនជាតិ​ហួយ​Ning Xia​ហើយ​ ​វាជា​ដង្ហើម​របស់​ភាគ​ពាយ័ព្យ​ជា​ព្រលឹង​របស់​ភូមិភាគស្វយ័ត​ជនជាតិ​ហួយ​Ning Xia​ ​៕

        សំនួរ៖

        ១.បឹងខាងលិច​គឺ​តំបន់Yue Hai​បាន​កើតឡើង​ដោយ​បឹងជុំវិញ​ប៉ុន្មាន?

        A,800  B,600  C,700

        ២.ទីក្រុងYin Chuanមាន​ដីសើម​ប៉ុន្មាន់កន្លែង?

        A,400  B,250  C,520

        ៣.តំបន់​សម្បូរ​ទឹកបឹង​នៅព្រំដែន​គឺ​កន្លែងណា?

        A,Gan su  B,Lang Zhong  C,Ning Xia

        ៤.ភូមិភាគស្វយ័ត​ជនជាតិ​ហួយ​Ning Xia​នៅ​ទឹស​ខាងណា​នៃ​ប្រទេស​ចិន?

        A,ពាយ័ព្យ  B,និរតី  C,អាគ្នេយ៍

        ៥.ក្នុង​គំនិត​របស់​អ្នក​ភូមិភាគស្វយ័ត​ជនជាតិ​ហួយ​Ning Xia​ជា​ផ្ទាំង​គំនូរ​បែប​ណា?

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ