តំបន់ស្វយ័តជនជាតិហួយ NingXia ហៅកាត់ថា Ning ជាតំបន់ស្វយ័តមួយក្នុងចំណោមតំបន់ស្វយ័តជនជាតិធំទាំង ៥ របស់ប្រទេសចិន។ ទីរួមខេត្តនៃតំបន់ស្វយ័តជនជាតិហួយ NingXia គឺក្រុង YinChuan ។ តំបន់នេះស្ថិតនៅកំណត់ខាងលើទន្លេយ៉ង់សេ ដែលស្ថិតនៅភាគខាងលិចប្រទេសចិន។ ប្រវែងពីខាងត្បូងដល់ខាងជើងមាន ៤៥៦ គីឡូម៉ែត្រ ប្រវែងពីខាងកើតដល់ខាងលិចមាន ២៥០ គីឡូម៉ែត្រ ផ្ទៃដីសរុបជាង ៦ ម៉ឺន ៦ ពាន់គីឡូម៉ែត្រការ៉េ។ NingXia មានព្រំប្រទល់ខាងកើតជាប់នឹងខេត្ត ShanXi ខាងលិចនិងខាងជើងជាប់នឹង តំបន់ស្វយ័តម៉ុងហ្គោលីក្នុង ខាងត្បូងជាប់ជាមួយខេត្ត GanSu ។ តាំងពីបុរាណកាលរៀងមក NingXia គឺជាតំបន់រុងរឿងដែលតភ្ជាប់ជាមួយភូមភាគកណ្តាល ហើយខាងលិចទៅដល់តំបន់បស្ចឹម ខាងជើងជាប់នឹងសមុទ្រខ្សាច់ គ្រប់ជនជាតិមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងមមាញឹក។ ចំនួនប្រជាជនស្នាក់នៅជាអចិន្ត្រៃយ៍នៅទូទាំងតំបន់ស្វយ័តនេះមាន ៦ លាន ៣ សែន ១ ពាន់ ៣ រយនាក់ ក្នុងនោះ ចំនួនប្រជាជនជនជាតិហួយនិងជនជាតិម៉ាន់ ច្រើនបង្គួរ។ តំបន់ស្វយ័តជនជាតិហួយ NingXia ស្ថិតនៅឆ្ងាយពីសមុទ្រ មានអាកាសធាតុបែបដីគោក ។ សីតុណ្ហភាពជាមធ្យមក្នុងមួយឆ្នាំគឺរវាង ៥ ទៅ ៩ អង្សាសេ៕