ខេត្ត GanSu ស្ថិតនៅភាគពាយ័ព្យប្រទេសចិន ស្ថិតនៅកំណត់ខាងលើទន្លេយ៉ង់សេ ហៅកាត់ថា Gan ឬ Long ។ គ្រប់គ្រងលើក្រុងថ្នាក់ខេត្តចំនួន ១២ ក្រុង និងមណ្ឌលស្វយ័ត២ ទីរួមខេត្តគឺ ក្រុង LanZhou ។ ខេត្ត GanSu គឺហាក់បីដូចជាថ្មយក់ដ៏ភ្លឺស្អាតមានតម្លៃមួយគ្រាប់ ដែលដាំបង្កប់ក្នុងខ្ពង់រាបដីលឿង ខ្ពង់រាប qingzang និងខ្ពង់រាបម៉ុងហ្គោលីក្នុង ដែលស្ថិតនៅភាគកណ្តាលប្រទេសចិន បណ្តោយពីខាងកើតដល់ខាងលិចជាង ១៦០០ គីឡូម៉ែត្រ, មានផ្ទៃក្រឡាគឺ ៤៥,៣៧ ម៉ឺនគីឡូម៉ែត្រការ៉េ ត្រូវនឹង ៤,៧២ % នៃផ្ទៃក្រឡាទំហំសារុបទូទាំងប្រទេសចិន។ ចំនួនប្រជាជនស្នាក់នៅជាអចិន្ត្រៃយ៍នៃខេត្ត GanSu មាន ២៥ លាន ៥ សែន ៦ ម៉ឺន ៥ ពាន់ ២ រយ ៥៥ នាក់។ GanSu ជាតំបន់មួយមានជនជាតិជាច្រើនរួមរស់នៅជាមួយគ្នា មានជនជាតិ ហាន់, ជនជាតិ ហួយ, ជនជាតិ ទីបេត៍, ជនជាតិ តុងស្យាំង, ជនជាតិ យូគូ, ជនជាតិប៉ូអាន, ជនជាតិ ម៉ុងហ្គោលី ,ជនជាតិ ហាហ្សាគី ,ជនជាតិ ធូ , ជនជាតិ សាឡា ជាដើម។ អាកាសធាតុនៅខេត្ត GanSu រាំងស្ងួត គម្លាតសីតុណ្ហភាពពេលព្រឹកនិងពេលយប់ខុសគ្នាខ្លាំង មានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ វិទ្យុសកម្មថាមពលព្រះអាទិត្យខ្លាំង៕