ខេត្ត QingHai ហៅកាត់ថា Qing ឈ្មោះខេត្តបានមកពីបឹង QingHai ដែលជាបឹងទឹកប្រៃក្នុងដីគោកធំបំផុតនៃប្រទេសចិន។ ខេត្ត QingHai ស្ថិតនៅតំបន់ភាគពាយ័ព្យប្រទេសចិន មានផ្ទៃក្រឡា ៧ សែន ២ ម៉ឺន ២ ពាន់ ៣ រយគីឡូម៉ែត្រការ៉េ បណ្តោយពីខាងកើតដល់ខាងលិចជាង ១២០០ គីឡូម៉ែត្រ ទទឹងពីខាងត្បូងដល់ខាងជើងជាង ៨០០ គីឡូម៉ែត្រ ។ ក្រោមការគ្រប់គ្រងនៃខេត្ត QingHai មានក្រុងថ្នាក់ខេត្ត ២ គឺក្រុង XiNing និងក្រុង HaiDong ព្រមទាំងមានមណ្ឌលស្វយ័តជនជាតិ ៦ មណ្ឌល ក្នុងនោះក្រុង XiNing គឺជាទីរួមខេត្ត QingHai ។ ចំនួនប្រជាជនស្នាក់នៅជាអចិន្ត្រៃយ៍នៃខេត្ត QingHai មាន ៥ លាន ៦ សែន ២ ម៉ឺន ៦ ពាន់ ៧ រយ នាក់ មានជនជាតិហាន់ , ជនជាតិទីបេត៍, ជនជាតិ ហួយ, ជនជាតិ ធូ ,ជនជាតិសាឡា, ជនជាតិ វ៉េវូល, ជនជាតិ ម៉ុងហ្គោលី, ជនជាតិ តាហ្សីគី ជាដើម ។ គ្រាមភាសាគឺភាសាទីបេត៍និងភាសាចិនកុកងឺ។