រូង ​Mo Gao ​ក្រុង​ទុនហួង
2013-09-04 16:55:04  cri  Web Editor:cambodian

រូង Mo Gao ជា​កន្លែង​ដ៍​ពិសិដ្ឋ​ជា​មណ្ឌល​​វប្បធ៌ម​ព្រះពុទ្ធ​សាសនា​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​គេ​និង​មាន​អត្ថរស​សំបូរ​ជាង​គេ​របស់​ប្រទេស​ចិន​ និង​បាន​ឆ្លង​កាត់​១០​រជ្ជកាល​មក​ហើយ​ដែល​មាន​អាយុ​កាល​​ជាង​១​ពាន់​៦​រយ​ឆ្នាំ​ ឥឡូវ​នេះ​នៅ​សល់​រូង​៤​រយ​៩២​ រូប​ចម្លាក់​មាន​ផាត់​ពណ៍​ជាង​២ពាន់​រូប​ និង​គម្ពីរ​ព្រះ​ត្រៃ​បិដក​រាប់​ម៉ឺន​ច្បាប់។

រូង Mo Gao ក៏​ត្រូវ​បាន​គេ​ហៅ​ថា​ រូង​ព្រះ​ពុទ្ធ​រូប​១​ពាន់​អង្គ​​ដែរ​។​ Mo​ Gao​ស្ថិត​នៅ​ទី​ក្រុង​ទុន​ហួង​ខេត្ត​Gan​Su ភាគ​ខាង​លិច​ប្រទេស​ចិន​ មាន​ឈ្មោះ​ល្បី​ដោយ​សារ​មាន​រូប​គំនូរ​លើ​ជញ្ជាំង​និង​រូប​ចម្លាក់​ដ៏​ល្អ​វិចិត្រ​និង​អច្ឆារិយ​ នៅ​ឆ្នាំ​១៩៨៧​ រូង​Mo Gao ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតកភណ្ឌ​វប្បធ៌ម​ពិភពលោក។

តាម​ការ​ពិត​ រូង​តំកល់​ទុក​សៀវភៅ​ធម៌​នៅ​ក្រុង​ទុនហួង ​ត្រូវ​បាន​គេ​រក​ឃើញ ​វា​ជា​ការ​ចៃដន្យ​ណាស់​។​នៅ​ឆ្នាំ​១៩០០ ​អ្នក​កាន់​លទ្ធិតាវ​មួយ​រូប​ឈ្មោះ​Wang YuanLu​ដែល​រស់​នៅ​រូង​Mo​ Gao ​បាន​បើក​ទ្វារ​មួយ​ផ្ទាំង​ដោយ​អចេតនា​ និង​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​និង​ចាប់​អារម្មណ៍ ​យ៉ាង​ខ្លាំង​ហើយ​វិជ្ជាសិក្សា​ថ្មី​ម្យ៉ាង​បាន​កើត​ឡើង​ដោយ​ពឹង​ផ្អែក​លើ​រូង​Mo Gao ​នេះ​ផង​ដែរ។

ក៏ប៉ុន្តែ ការ​បើក​​ ទ្វារ​របស់​រូង​Mo Gao​បាន​ធ្វើ​ឲ្យ​សៀវភៅ​ដែល​តំកល់​ទុក​និង​វត្ថុ​បូរាណ​របស់​ទុន​ហួង​ជា​ច្រើន​បាន​បាត់​បង់​ដោយ​សារ​មាន​អ្នក​នាំ​ចេញ​ទៅ​ឯ​នាយ​សមុទ្រ ការ​នេះ​បាន​នាំ​មក​នូវ​ការ​ខូច​ខាត​មួយ​យ៉ាង​ធំ​ដែល​ពិបាក​និង​គណនា​បាន​សំរាប់​​ទុន​ហួង។​ចំណែក​ឯ​មួយ​ផ្នែក​ទៀត​ ក៏​បាន​ជំរុញ​ឲ្យ​អ្នក​ប្រាជ្ញ​របស់​បូព៌ា​និង​បស្ចឹម​ប្រទេស​រៀបចំ​និង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​វប្បធម៌​ទុន​ហួង​តាម​ទស្សនៈ​វិស័យ​មិន​ដូច​គ្នា​ដែរ​ នៅ​ទសវត្សរ៍​ទី​៣០​នៃ​សតវត្ស​ទី២០​ Mo Gao​បាន​កកើត​ទៅ​ជា​មណ្ឌល​សិក្សា​វិជ្ជា​ថ្មី​ម្យ៉ាង​ដែល​ហៅ​ថា​​ វិជ្ជាសិក្សា​ទុនហួង។​

ដើម្បី​ធ្វើ​ឲ្យ​វប្បធ៌ម​ទុនហួង​អាច​ត្រូវ​រក្សា​ទុក​បាន​ជា​រៀងរហូត ​នៅ​ដើម​ទសវត្សរ៍​ទី​៩០​នៃ​សតវត្ស​ទី​២០​ លោក​ស្រី ​Fan JinShi ​បុរាណ​វិទូ​បាន​ផ្តើម​គំនិត​ធ្វើ​បំណក​ស្រាយ​ដោយ​​ ការ​បង្ហាញ​តួលេខ​គណិ​តវិទ្យា​របស់​វប្បធ៌ម​ទុនហួង​។រហូត​ដល់​បច្ចុប្បន្ន​ វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ទុន​ហួង​បាន​បញ្ចប់​ការ​ងារ​បង្ហាញ​ដោយ​តួលេខ​គណិត​វិទ្យា​របស់​វប្បធ៌ម​ទុន​ហួង​ចំពោះ​រូង​ថ្ម​៥២​នៅ​ទុនហួង ​និង​រូប​គំនូរ​លើ​ជញ្ជាំង​ចំនួន​១​ម៉ឺន​៨​រយ​ម៉ែត្រ​ក្រឡា។​

អត្ថន័យ​នៃ​ការ​បង្ហាញ​ដោយ​តួលេខ​គណិត​វិទ្យា​របស់​វប្បធ៌ម​ទុន​ហួង ​មិន​គ្រាន់​តែ​បាន​​រក្សា​ទុក​ជា​រៀង​រហូត​តែ​ប៉ុណ្ណោះ​ទេ​ ព្រម​ពេល​ជា​មួយ​គ្នា​  នៅ​អាច​ដោះ​ស្រាយ​បញ្ហា​ដ៏​ពិបាក​ជា​ច្រើន​គឺ​ការ​បើក​ទូលាយ​ដល់​អ្នក​​ទេសចរណ៍​និង​ការ​ពារ​បេតិកភណ្ឌ​វប្បធ៌ម​ផង​ដែរ​។ឆ្នាំ​២០១៤​ខាង​មុខ​អ្នក​ទេសចរណ៍​អាច​ទស្សនា​ភាពយន្ត​អេក្រង់​មូល​ប្រភេទ​៣​D​ឈ្មោះ​ ទុនហួង​សុបិន្ត​ ក្នុង​មជ្ឈដ្ឋាន​ទេសចរណ៏​​រូង​Mo Gao​ដែល​ជិត​នឹង​កសាង​រួច​ហើយ​នោះ​ បញ្ហា​​នេះ​បាន​កាត់​បន្ថយ​ពី​កត្តា​មនុស្ស​ដែល​បាន​ជះ​ឥទ្ធពល​ចំពោះ​ការ​ការ​ពារ​រូង​Mo Gao​បាន​ជា​អតិបរមា។​

 

សំនួរ​ទី​១​

 នៅ​ឆ្នាំ​ណា​ រូង​Mo Gao ​បាន​ត្រូវ​កំណត់​ជា​បេតកភណ្ឌ​វប្បធ៌ម​ពិភពលោក​?

A1987          B1988            C1996

សំនួរ​ទី​២​

រូង​Mo​ Gao​ មាន​រូង​ប៉ុន្មាន​?

A492             B110               C955

សំនួរ​ទី​៣​

រហូត​ដល់​បច្ចុប្បន្ន​នេះ​ វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ទុន​ហួង​បាន​បញ្ចប់​ការ​ងារ​បង្ហាញ​ដោយ​តួ​លេខ​គណិត​វិទ្យា​របស់​វប្បធ៌ម​ទុន​ហួង​ចំពោះ​រូប​គំនូរ​លើ​ជញ្ជាំង​ប៉ុន្មាន​ម៉ែត្រ​ក្រឡា?​

A1310           B10800            C20000

សំនួរ​ទី​៤

ទេសចរណ៏​​អាច​មើល​ភាពយន្ត​អេក្រង់​បាល់​បីD​ឈ្មោះ ​ទុនហួង​សុបិន្ត​ នៅ​ឆ្នាំ​ណា​?

A2013           B2020             C2014

សំនួរ​ទី​៥

ធ្វើ​យ៉ាង​ណា​អាច​ការ​ពារ​រូង​Mo Gao ​ដែល​កំពុង​ចាស់​ទ្រុឌ ទ្រោម​ជា​បណ្តើរ​ៗ​នេះ​បាន​?

ម៉ូកោវត្ត

ទាក់ទង​ជាមួយ​យើង​ខ្ញុំ