ច្រកJiaYuដែល​ជា​ច្រកមហិមា​ទីមួយក្រោមមេឃ
2013-08-28 12:45:47  cri  Web Editor:cambodian

ក្នុង​ចំណោម​តំបន់ទេសចរណ៍​ដ៏ល្បីឈ្មោះនៅប្រទេសចិន តំបន់ដែល​ភ្ងៀវ​ទេសចរ​ទាំង​​ក្នុង​​និង​ក្រៅ​ប្រទេស​ភាគច្រើន​ស្គាល់​ច្រើន​ជាងគេ​នោះ​ គឺ​​ជា​មហាកំពែង​ហើយ​ រី​ឯច្រក​សំខាន់​​ដែល​មាន​គ្រោះថ្នាក់​ ព្រម​ទាំង​កំពែង​និ​ងប៉មផ្តល់​ផ្សែង​សញ្ញា​តាម​មហាកំពែង​​ គឺជា​ចំណែក​រួម​ផ្សំ​ធំ​បី​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​វិស្វកម្ម​ប្រព័ន្ធ​ការពារជាតិ​នៃមហាកំពែង​ ។ ក្នុង​ចំណោម​ច្រក​សំខាន់ទាំង​អស់​​ ច្រក​JiaYu​ ជាច្រកសំខាន់និ​ង​ធំបំផុត​នៅលើមហាកំពែង ដោយ​មក​ពី​មាន​សណ្ឋាន​ដី​មាន​គ្រោះ​ថ្នាក់​ េហតុ​នេះ​ហើយ​បានជា​ត្រូវគេ​ហៅ​ថា​ជា​ច្រក​មហិមា​ទីមួយ​នៅ​ក្រោម​មេឃ ។

ច្រក​JiaYu​ ស្ថិត​នៅ​តំបន់ភាគពាយ័ព្យនៃខេត្តGanSu ​ឃ្លាត​ពី​ក្រុង​LanZhou​ ដែល​ជាទី​ប្រជុំជន​​ចម្ងាយ​៧៧៦គីឡូម៉ែត្រ ជា​ចំណុច​ចាប់​ផ្តើម​ពី​ខាង​លិច​នៃមហាកំពែងរជ្ជកាល​Ming ចាប់ផ្តើម​សាងសង់នា​ឆ្នាំ​១៣៧២ ដោយមកពី​សាងសង់​លើ​ភ្នំ​JiaYu ហេតុ​នេះ​ហើយ​បាន​ជា​ត្រូវ​ដាក់ឈ្មោះថា​ច្រកJiaYu​ ។ នាឆ្នាំ១៩៨៧ ច្រកJiaYuបានត្រូវ​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌ពិភពលោក ។

សំណង់​ទាំងមូល​នៃកំពែង​ច្រកJiaYu គឺ​បង្កើត​ឡើង​ដោយ​កំពែង​ក្នុ​ង កំពែង​ខាង​ក្រៅ​​​​និងជញ្ជាំង​នៃ​កំពែង​។ រចនាសម្ព័ន្ធកំពែង​មាន​លក្ខណៈពិសេស​យ៉ាង​ខ្លាំង​ មាន​ខ្សែការពារ​ជាច្រើន​ ហើយ​​នៅ​សងខាង​មាន​ភ្នំ​ខ្ពស់​ប្រឈម​គ្នា​ផងដែរ​ បើសិន​មាន​សត្រូវ​មក​ឃ្លាន​ពាន នោះ​អាច​ធានាថា​​គ្មាន​ការ​ថ្លោះ​ធ្លោយ​ឡើយ​ ។

ដោយ​មកពី​កង្វះ​​ការថែ​រក្សា​និង​​ជួស​ជួល​​ក្នុង​រយៈពេល​យូរ​និ​ងរង​ការ​បំផ្លិតបំផ្លាញ​ពី​ខ្យល់​ រចនាសម្ព័ន្ធ​ស្ថាបត្យកម្ម​នៃសំណង់​កំពែង​បាន​លេចចេញ​បាតុភាព​ខូច​ខាតនិង​ចាស់​​ទ្រុឌទ្រោម​​ក្នុង​កម្រិត​ខុស​ៗ​គ្នា​ ដើម្បី​ការពារ​បេតិកភ័ណ្ឌ​វប្បធម៌ពិភពលោក​នេះ ​ប្រទេសចិន​បានបញ្ចេញ​ថវិកា​ជាតិ​​​ចំនួន​២ពាន់៣សែន​លាន​យ៉ាន​់ប្រាក់ចិន​នៅចុង​ឆ្នាំ២០១១​ សម្រាប់​ការងារ​ការពារ​និ​ងការ​ជួសជួស​ឡើង​វិញ​រយៈពេល​៣ឆ្នាំ​សម្រាប់​កំពែង​នៃច្រកJiaYu​ ព្រម​និង​មហា​កំពែង​នៅ​ជុំវិញ​ ។

ក្នុង​ប្រវត្តិសាស្រ្ត តំបន់នេះ​គឺ​​ជា​តំបន់​មាន​ច្រក​កំពែង​តែ​គ្មានទី​​ក្រុង​​ ។ តែ​រហូត​ដល់​ឆ្នាំ​១៩៦៥ ទើប​តំបន់​នេះបាន​បង្កើត​ក្រុងមួយហើយ​ដាក់​​ឈ្មោះ​តាម​ច្រក​Jiayu គឺ​ក្រុង​JiaYu​​ ។ បច្ចុប្បន្ននេះ ច្រកJiaYu ​គ្មានតួនាទីការពារក្នុងសង្គ្រាមនិ​ងអត្ថន័យ​យោធាទៀត​ទេ​ តែ​វាដូចជាទាហានមួយរូប​ដែលកំពុង​ឈរយាម​ការពារ​ទឹកដីយ៉ាង​អង់អាច​ក្លាហាន​​​ ហើយ​បានទាក់ទាញ​ភ្ញៀង​ទេសចរទាំង​ក្នុង​និ​ងក្រៅ​ប្រទេស​ជាចើ្រន​ឲ្យ​ទៅ​ទស្សនា ។

​សំណួរ​​ជ្រើសរើស​៖ 

១-ច្រក​JiaYuជាអ្វី?​

A-មហាកំពែង  B-ច្រកសំខាន់​ដែល​មាន​គ្រោះ​ថ្នាក់ ​C-ប៉ម​ផ្តល់​ផ្សែង​សញ្ញា

២ - ច្រកJiaYu ស្ថិត​​នៅទិសខាង​ណានៃខេត្តGanSu ?

A-ទិស​ឦសាន B-ទិស​អាគ្នេយ៍ C-ទិស​ពាយ័ព្យ

៣ - ច្រក​JiaYuចាប់​ផ្តើម​កសាង​នៅ​​ឆ្នាំ​ណា​ ?

A-ឆ្នាំ1372 B-ឆ្នាំ776 C-ឆ្នាំ1373

៤ - ក្រុង​JiaYuGuanបាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ណា​?

A-ឆ្នាំ​1964 B-ឆ្នាំ1965 C-ឆ្នាំ​1966

សំណួរឆ្លើយ​តាម​គំនិតផ្ទាល់​ខ្លួន​​​​៖​ នៅ​សម័យបុរាណ​ តួនាទីសំខាន់​របស់​ច្រក​JiaYuមានអ្វី​​ខ្លះ ?

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ