រូង Mo Gao ជាកន្លែងដ៍ពិសិដ្ឋជាមណ្ឌលវប្បធ៌មព្រះពុទ្ធសាសនាដែលមានទ្រង់ទ្រាយធំជាងគេនិងមានអត្ថរសសំបូរជាងគេរបស់ប្រទេសចិន និងបានឆ្លងកាត់១០រជ្ជកាលមកហើយដែលមានអាយុកាលជាង១ពាន់៦រយឆ្នាំ ឥឡូវនេះនៅសល់រូង៤រយ៩២ រូបចម្លាក់មានផាត់ពណ៍ជាង២ពាន់រូប និងគម្ពីរព្រះត្រៃបិដករាប់ម៉ឺនច្បាប់។
រូង Mo Gao ក៏ត្រូវបានគេហៅថា រូងព្រះពុទ្ធរូប១ពាន់អង្គដែរ។ Mo Gaoស្ថិតនៅទីក្រុងទុនហួងខេត្តGanSu ភាគខាងលិចប្រទេសចិន មានឈ្មោះល្បីដោយសារមានរូបគំនូរលើជញ្ជាំងនិងរូបចម្លាក់ដ៏ល្អវិចិត្រនិងអច្ឆារិយ នៅឆ្នាំ១៩៨៧ រូងMo Gao ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតកភណ្ឌវប្បធ៌មពិភពលោក។
តាមការពិត រូងតំកល់ទុកសៀវភៅធម៌នៅក្រុងទុនហួង ត្រូវបានគេរកឃើញ វាជាការចៃដន្យណាស់។នៅឆ្នាំ១៩០០ អ្នកកាន់លទ្ធិតាវមួយរូបឈ្មោះWang YuanLuដែលរស់នៅរូងMo Gao បានបើកទ្វារមួយផ្ទាំងដោយអចេតនា និងបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ យ៉ាងខ្លាំងហើយវិជ្ជាសិក្សាថ្មីម្យ៉ាងបានកើតឡើងដោយពឹងផ្អែកលើរូងMo Gao នេះផងដែរ។
ក៏ប៉ុន្តែ ការបើក ទ្វាររបស់រូងMo Gaoបានធ្វើឲ្យសៀវភៅដែលតំកល់ទុកនិងវត្ថុបូរាណរបស់ទុនហួងជាច្រើនបានបាត់បង់ដោយសារមានអ្នកនាំចេញទៅឯនាយសមុទ្រ ការនេះបាននាំមកនូវការខូចខាតមួយយ៉ាងធំដែលពិបាកនិងគណនាបានសំរាប់ទុនហួង។ចំណែកឯមួយផ្នែកទៀត ក៏បានជំរុញឲ្យអ្នកប្រាជ្ញរបស់បូព៌ានិងបស្ចឹមប្រទេសរៀបចំនិងធ្វើការសិក្សាស្រាវជ្រាវអំពីវប្បធម៌ទុនហួងតាមទស្សនៈវិស័យមិនដូចគ្នាដែរ នៅទសវត្សរ៍ទី៣០នៃសតវត្សទី២០ Mo Gaoបានកកើតទៅជាមណ្ឌលសិក្សាវិជ្ជាថ្មីម្យ៉ាងដែលហៅថា វិជ្ជាសិក្សាទុនហួង។
ដើម្បីធ្វើឲ្យវប្បធ៌មទុនហួងអាចត្រូវរក្សាទុកបានជារៀងរហូត នៅដើមទសវត្សរ៍ទី៩០នៃសតវត្សទី២០ លោកស្រី Fan JinShi បុរាណវិទូបានផ្តើមគំនិតធ្វើបំណកស្រាយដោយ ការបង្ហាញតួលេខគណិតវិទ្យារបស់វប្បធ៌មទុនហួង។រហូតដល់បច្ចុប្បន្ន វិទ្យាស្ថានស្រាវជ្រាវទុនហួងបានបញ្ចប់ការងារបង្ហាញដោយតួលេខគណិតវិទ្យារបស់វប្បធ៌មទុនហួងចំពោះរូងថ្ម៥២នៅទុនហួង និងរូបគំនូរលើជញ្ជាំងចំនួន១ម៉ឺន៨រយម៉ែត្រក្រឡា។
អត្ថន័យនៃការបង្ហាញដោយតួលេខគណិតវិទ្យារបស់វប្បធ៌មទុនហួង មិនគ្រាន់តែបានរក្សាទុកជារៀងរហូតតែប៉ុណ្ណោះទេ ព្រមពេលជាមួយគ្នា នៅអាចដោះស្រាយបញ្ហាដ៏ពិបាកជាច្រើនគឺការបើកទូលាយដល់អ្នកទេសចរណ៍និងការពារបេតិកភណ្ឌវប្បធ៌មផងដែរ។ឆ្នាំ២០១៤ខាងមុខអ្នកទេសចរណ៍អាចទស្សនាភាពយន្តអេក្រង់មូលប្រភេទ៣Dឈ្មោះ ទុនហួងសុបិន្ត ក្នុងមជ្ឈដ្ឋានទេសចរណ៏រូងMo Gaoដែលជិតនឹងកសាងរួចហើយនោះ បញ្ហានេះបានកាត់បន្ថយពីកត្តាមនុស្សដែលបានជះឥទ្ធពលចំពោះការការពាររូងMo Gaoបានជាអតិបរមា។
សំនួរទី១
នៅឆ្នាំណា រូងMo Gao បានត្រូវកំណត់ជាបេតកភណ្ឌវប្បធ៌មពិភពលោក?
A1987 B1988 C1996
សំនួរទី២
រូងMo Gao មានរូងប៉ុន្មាន?
A492 B110 C955
សំនួរទី៣
រហូតដល់បច្ចុប្បន្ននេះ វិទ្យាស្ថានស្រាវជ្រាវទុនហួងបានបញ្ចប់ការងារបង្ហាញដោយតួលេខគណិតវិទ្យារបស់វប្បធ៌មទុនហួងចំពោះរូបគំនូរលើជញ្ជាំងប៉ុន្មានម៉ែត្រក្រឡា?
A1310 B10800 C20000
សំនួរទី៤
ទេសចរណ៏អាចមើលភាពយន្តអេក្រង់បាល់បីDឈ្មោះ ទុនហួងសុបិន្ត នៅឆ្នាំណា?
A2013 B2020 C2014
សំនួរទី៥
ធ្វើយ៉ាងណាអាចការពាររូងMo Gao ដែលកំពុងចាស់ទ្រុឌ ទ្រោមជាបណ្តើរៗនេះបាន?
ម៉ូកោវត្ត