ថ្ងៃទី ១៩ ខែឧសភា នៅក្រុងវ៉ាស៊ីនតោន ប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិកបានប្រកាសសេចក្តីថ្លែងការណ៍រួមអំពីការពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។
ភាគីទាំងពីរឯកភាពគ្នាថា នឹងចាត់វិធានការណ៍មានប្រសិទ្ធភាពក្នុងន័យកាត់បន្ថយដោយប្រាកដប្រជានូវឱនភាពពាណិជ្ជកម្មទំនិញអាមេរិកនាំចេញទៅកាន់ប្រទេសចិន ។ ដើម្បីបំពេញតាមតម្រូវការចំណាយរបស់ប្រជាជនចិនដែលបានបង្កើនឡើងឥតឈប់ឈរនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដោយមានគុណភាពខ្ពស់ ប្រទេសចិននឹងបន្ថែមយ៉ាងច្រើននៃការទិញទំនិញនិងសេវាកម្មពីអាមេរិក ។ ប្រការនេះនឹងមានអំណោយផលដល់កំណើនសេដ្ឋកិច្ចនិងការបន្ថែមឱកាសការងាររបស់អាមេរិកផងដែរ ។
ភាគីទាំងពីរឯកភាពគ្នាថានឹងបន្ថែមដោយជាក់ស្តែងនូវការនាំចេញកសិផលនិងថាមពលរបស់អាមេរិក ហើយភាគីអាមេរិកនឹងចាត់បញ្ជូនគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដើម្បីពិគ្រោះពិភាក្សាពីបញ្ហាលម្អិត ។
ភាគីទាំងពីរបានធ្វើការពិគ្រោះពិភាក្សាគ្នាអំពីការពង្រីកពាណិជ្ជកម្មនៃផលិតផលនិងសេវាកម្ម ព្រមទាំងបានឈានដល់គំនិតឯកភាពសម្រាប់បង្កើតលក្ខណៈសម្បតិ្តដើម្បីបន្ថែមពាណិជ្ជកម្មលើវិស័យពាក់ព័ន្ធ ។
ភាគីទាំងពីរយកចិត្តទុកដាក់ខ្ពស់ចំពោះការការពារកម្មសិទ្ធិបញ្ញា ឯកភាពគ្នាលើការបង្កើនកិច្ចសហប្រតិបតិ្តការ ។ ភាគីចិននឹងជំរុញការងារកែសម្រួលនិងពិនិត្យឡើងវិញចំពោះច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធក្នុងនោះបូករួមទាំងច្បាប់នីយបត្រតក្កកម្មផងដែរ ។
ភាគីទាំងពីរឯកភាពគ្នានឹងលើកទឹកចិត្តការចុះវិនិយោគដល់គ្នាទៅវិញទៅមក ខិតខំប្រឹងប្រែងដើម្បីបង្កើតបរិយាកាសធ្វើពាណិជ្ជកម្មនិងការប្រកួតប្រជែងដោយយុត្តិធម៌ ៕