ប្រធាន​ប្រតិបត្តិ​នៃ​ស្នងការដ្ឋាន​ផែនការ​បរិស្ថាន​អង្គការ​សហប្រជាជាតិ​ថ្លែង​ថា ការ​ប្រែ​ប្រួល​ជា​វិជ្ជមាន​នៃ​អេកូបរិស្ថាន​ប្រទេស​ចិន​ធ្វើ​ឲ្យ​ពិភពលោក​ស្ញប់​ស្ញែង

2018-05-20 15:30:45  cri  Web Editor:Zheng

  ក្នុង​ពេលផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​ឧសភា លោក​Solheimអគ្គលេខាធិការ​រង និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​ស្នងការដ្ឋាន​ផែនការ​បរិស្ថាន​នៃ​អង្គ​ការ​សហប្រជាជាតិ​បាន​ថ្លែងថា អេកូបរិស្ថាន​នៃ​ប្រទេស​ចិន​មាន​ការ​ប្រែ​ប្រួល​ទៅ​កាន់​ទិស​ដៅ​វិជ្ជមាន​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ ការ​ប្រែ​ប្រួល​នេះ​ដែលល្បឿន​លឿន​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ​ធ្វើ​ឲ្យ​ពិភពលោក​ស្ញប់​ស្ញែង។

      លោក​Solheimបាន​ថ្លែង​ទៀត​ថា ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ ប្រទេស​ចិន​ទទួល​បាន​សមិទ្ធផល​យ៉ាង​លេច​ធ្លោ​ក្នុង​ការ​ច្នៃ​ប្រឌិត​ថ្មី​និង​ការ​អភិវឌ្ឍលើ​វិស័យ​បច្ចេកវិទ្យា​ការ​ពារ​បរិស្ថាន។គំនិត​ផ្តួច​ផ្តើម​អំពី​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​របស់​ប្រទេស​ចិន​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ​ពិភពលោក វា​មិន​ត្រឹម​តែ​បាន​បង្កើត​វេទិ​កា​សហប្រតិបត្តិការ​ផ្នែក​ថាមពល​សម្រាប់ប្រទេស​នៅ​តាម​បណ្តោយ​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ប៉ណ្ណោះទេ ក៏​ប៉ុន្តែ​នឹង​ជំរុញ​សេដ្ឋកិច្ច​នៃ​ប្រទេស​ពាក់​ព័ន្ធ​វិវឌ្ឍ​រីម​ចម្រើន​តាម​ផ្លូវ​អភិវឌ្ឍ​បៃតងផង​ដែរ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ