ហេតុការណ៍​រត់​ជាន់​គ្នា​ដែល​កើត​ឡើង​នៅ​ប្រទេស​បង់ក្លាដែស​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១០​នាក់​ស្លាប់

2018-05-15 11:39:07  cri  Web Editor:Zheng

  ថ្ងៃ​ទី​១៤​ខែ​ឧសភា តំបន់​ពិសេសChittagongដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​បង់ក្លាដែស​បាន​កើត​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់១០​នាក់​ស្លាប់បាត់​បង់​ជីវិត​និង​៤០​នាក់​ទៀត​រង​របួស។

      មន្រ្តី​មូលដ្ឋាន​បាន​អះអាង​ថា ហេតុការណ៍​រត់​ជាន់​គ្នា​នេះ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​ឧសភា ពេល​នោះ មហាជន​ក្នុង​តំបន់​មាន​រាប់​ម៉ឺន​នាក់​កំពុង​ចូល​រួម​សកម្ម​ភាព​សប្បុ​រស​ធម៌​និងទទួលយកសម្ភារៈឧបត្ថម្ភ​ដោយឥតគិតថ្លៃ អ្នក​ស្លាប់​ចំនួន​១០​នាក់​សុទ្ធ​តែ​ជា​ស្ត្រី​ភេទ។​ឯ​អ្នក​រង​របួស​ភាគ​ច្រើន​គឺ​ជា​ស្ត្រី​និង​កុមារ​ដែល​មាន​មួយចំនួន​បាន​ត្រូវ​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាលហើយ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ