ថ្ងៃទី១២ខែមេសាតាមម៉ោងតំបន់ លោក Keith Rockwell អ្នកនាំពាក្យនៃអង្គការពាណិជ្ជកម្មពិភពលោកបានថ្លែងនៅពេលទទួលសម្ភាសន៍ពិសេសពីអ្នកសារព័ត៌មានថា លោកវាយតម្លៃវិជ្ជមានចំពោះវិធានការថ្មីស្តីពីការពង្រីកការបើកទូលាយថែមទៀតក្នុងសុន្ទរកថាគន្លឹះដែលលោកប្រធានរដ្ឋចិនបានថ្លែងនៅវេទិកាអាស៊ីក្រុងប៉អៅ ។
លោក Keith Rockwell ថ្លែងថា លោកយល់ឃើញថា សុន្ទរកថារបស់លោកស៊ីជីនភីងធ្វើឲ្យមនុស្សម្នាក់ៗសុទ្ធតែត្រូវលើកទឹកចិត្តយ៉ាងខ្លាំង ។ ប្រទេសចិនបានដើរតួនាទីសំខាន់ណាស់ក្នុងអង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះហើយ ថ្នាក់ដឹកនាំរបស់ប្រទេសសំខាន់ដូចជាប្រទេសចិនថ្លែងអំពីការនេះគឺលើកទឹកចិត្តយ៉ាងខ្លាំង សង្ឃឹមថា វិធានការទាំងនេះអាចកែសម្រួលស្ថានការណ៍បច្ចុប្បន្ននិងជួយដោះស្រាយការវិវាទទំនាស់រវាងសមាជិកសំខាន់ៗនៃអង្គការពាណិជ្ជកម្មពិភពលោក ។