ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅនេះ លោកសុខស៊ីបាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជានិងជាមន្ត្រីទទួលខុសត្រូវនៃលេខាធិការដ្ឋានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានថ្លែងថា ពេលបច្ចុប្បន្ននេះ ពិភពលោកនិងក្នុងតំបន់កំពុងតែប្រឈមនឹងបញ្ហាជាច្រើន វេទិកាអាស៊ីក្រុងប៉អៅបានផ្តល់ជាវេទិកាដ៏សំខាន់មួយសម្រាប់ដោះស្រាយបញ្ហាទាំងនេះ ។
ក្នុងនាមជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោកសុខស៊ីផាន់ណាបានរំពឹងថា វេទិកាអាស៊ីក្រុងប៉អៅអាចប្រមូលផ្តុំនូវចក្ខុវស័យវែងឆ្ងាយរបស់អ្នកជំនាញពាក់ព័ន្ធ ហើយលោកក៏អាចរៀនសូត្រពីបទពិសោធន៍សម្រាប់ជំរុញការអភិវឌ្ឍរបស់កម្ពុជាផងដែរ ។ លោកបានថ្លែងថា បច្ចុប្បន្ននេះកម្លាំងសម្រាប់កែប្រែពិភពលោកមានច្រើនបែបយ៉ាង ព្រមទាំងទទួលបានភាពរីកចម្រើនយ៉ាងឆាប់រហ័ស កម្ពុជាក៏សង្ឃឹមថាអាចដើរឲ្យទាន់នឹងជំហានអភិវឌ្ឍន៍ទាំងនេះផងដែរ ។