កាលពីថ្ងៃទី ១០ ខែមេសា លោក XiJinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកធ្វើសន្និសីទប្រចាំឆ្នាំនៃវេទិកាអាស៊ីក្រុងប៉អៅព្រមទាំងថ្លែងសុន្ទករថាគន្លឹះ ដោយបង្ហាញពីការប្តេជ្ញាចិត្តអំពីការប្រកាន់ខ្ជាប់នូវការបើកទូលាយរបស់ប្រទេសចិន ។ការប្រកាសរបស់លោកថា ប្រទេសចិននឹងចាត់វិធានការសំខាន់ៗមួយចំនួនក្នុងវិស័យពង្រីកការបើកទូលាយ បាននាំឲ្យភ្ញៀវកិត្តិយសបរទេសដែលអញ្ជើញចូលរួមសន្និសីទផ្តោតការយកចិត្តទុកដាក់និងវាយតម្លៃជាយ៉ាងសកម្ម ។
លោក Raffarin អតីតនាយករដ្ឋមន្ត្រីបារាំងបានថ្លែងថា ការបើកទូលាយជាវិធីសាស្ត្រល្អបំផុតសម្រាប់ការដើរឆ្ពោះទៅកាន់អនាគត ។ សុន្ទរកថារបស់លោកប្រធានរដ្ឋចិនXiJinping បានផ្តល់ជាចម្លើយសម្រាប់ឆ្លើយតបនឹងស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន ពោលគឺ ប្រទេសនានាត្រូវតែរួមសហការគ្នាដើម្បីតទល់នឹងការគាំពារនិយម ។
លោក Sorao Sugiyama មន្ត្រីការទូតជប៉ុនប្រចាំនៅប្រទេសចិនបានថ្លែងថា ពេលបច្ចុប្បន្ននេះ ប្រទេសអភិវឌ្ឍន៍មួយចំនួនបានចាត់គោលនយោបាយអំពីការគាំពារនិយម ប្រទេសចិនបែរជាប្រកាន់ខ្ជាប់ការបើកទូលាយជាប់ជានិច្ច ជំរុញការធ្វើសកលភាវូបនីយកម្មផ្នែកសេដ្ឋកិច្ច នេះគ្មានអ្វីគួរឲ្យសង្ស័យឡើយដែលវានឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសជប៉ុនដែលពឹងផ្អែកលើទីផ្សារបរទេសយ៉ាងខ្លាំង ដូច្នេះ វិធានការថ្មីអំពីការបើកទូលាយដែលលោកXiJinpingបានលើកឡើងក្នុងសុន្ទរកថានោះមានសារៈសំខាន់ក្រៃលែង ។