លោក​ស៊ីជីនភីង​ថ្លែង​ថា៖​ប្រទេស​ចិន​នឹង​ពង្រីក​ការ​នាំ​ចូល​ដោយ​ម្ចាស់ការ​ដើម្បី​បំពេញ​តម្រូវ​ការ​ខាង​ជីវភាព​ដ៏​ល្អ​បវរ​របស់​ប្រជាជន
2018-04-10 12:42:04  cri  Web Editor:Guo

         ក្នុង​វេទិកា​អាស៊ី​ក្រុង​ប៉អៅ លោក​ ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​ថា ប្រទេស​ចិន​មិន​ចាត់​ទុក​ការ​ស្វែក​រក​ការ​នាំ​ចេញ​ច្រើន​ជាង​ការ​នាំ​ចូល​ជា​គោល​ដៅ​នោះ​ទេ  តែ​គឺ​សង្ឃឹម​យ៉ាង​ស្មោះ​ចំពោះ​ការ​​ពង្រីក​ការ​នាំ​ចូល ។ លោក​បានបង្ហើប​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ ប្រទេស​ចិន​នឹង​កាត់​បន្ថយ​ក្នុង​កម្រិត​ធំ​បង្គួរ​នូវ​​ការ​យក​ពន្ធគយ​ចំពោះ​រថយន្ត​ដែល​នាំ​ចូល​ពី​បរទេស ព្រម​ពេល​ជា​មួយ​គ្នា​នេះ ក៏​នឹង​បញ្ចុះ​ពន្ធគយ​ចំពោះ​ផលិតផល​នាំ​ចូល​មួយ​ចំនួន​ផង​ដែរ ក៏​ដូច​ជា​ពន្លឿន​ដំណើរ​វិវឌ្ឍ​សម្រាប់​ការ​ចូល​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​បញ្ជា​ទិញ​របស់​រដ្ឋាភិបាល​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។ លោក​ស៊ីជីនភីង​ក៏​បាន​សំណូមពរ​ឲ្យ​ប្រទស​អភិវឌ្ឍន៍​បញ្ឈប់​ការ​ដាក់​កំហិតដោយ​ចេតនា និង​បន្ធូរ​បន្ថយ​ការ​គ្រប់​គ្រង​និង​ការ​រឹតត្បិត​ចំពោះ​ការ​នាំ​ចេញ​ផលិតផល​បច្ចេកវិទ្យា​ខ្ពស់​ទៅ​កាន់​​ប្រទេស​ចិន​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ