ក្នុងវេទិកាអាស៊ីក្រុងប៉អៅ លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានថ្លែងថា មិនថាប្រទេសចិនអភិវឌ្ឍដល់កម្រិតណាក្តី សុទ្ធតែមិនបង្កជាការគំរាមកំហែងដល់អ្នកណានោះឡើយ មិនធ្វើវិទ្ធង្សនាលើប្រព័ន្ធអន្តរជាតិដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ននោះទេ ហើយក៏មិនរិះរកមធ្យោបាយដើម្បីបង្កើតក្របខ័ណ្ឌអំណាចរបស់ខ្លួននោះ ដែរ។ ជានិច្ចកាល ប្រទេសចិនគឺជាស្ថាបនិកនៃសន្តិភាពពិភពលោក ជាអ្នករួមចំណែកក្នុងការអភិវឌ្ឍពិភពលោកនិងជាអ្នកគាំពារនៃរបៀបរៀបរាយនិងសណ្តាប់ធ្នាប់អន្តរជាតិ ។ លោកបានគូសបញ្ជាក់ថា ប្រទេសចិននឹងអនុវត្តយ៉ាងម៉ឺងម៉ាត់មិនងាករេនូវយុទ្ធសាស្ត្របើកទូលាយដែលនឹងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់ការផ្តោតសំខាន់ទៅលើការនាំចូលផងនិងការនាំចេញផង អនុវត្តគោលនយោបាយសេរីភាពនិងកិច្ចសម្រួលពាណិជ្ជកម្មនិងការបណ្តាក់ទុនកម្រិតខ្ពស់ ក៏ដូចជារិះរកវិធីសាស្ត្រសម្រាប់ការកសាងកំពង់ផែពាណិជ្ជកម្មសេរីដែលប្រកបដោយលក្ខណៈពិសេសនៃប្រទេសចិនផងដែរ ៕