លោក​ស៊ីជីនភិង​ថ្លែង​ថា ផ្លូវ​ឆ្ពោះ​ទៅ​កាន់​​ការ​ធ្វើ​ទំនើបភាវូបនីយកម្ម​មិន​មែន​មាន​តែ​មួយ​ខ្សែ​នោះ​ទេ
2018-04-10 11:29:19  cri  Web Editor:Guo

      ក្នុង​វេទិកា​អាស៊ី​ក្រុង​ប៉អៅ លោក​ ស៊ីជីនភីង បាន​ថ្លែង​ថា ៤០ ឆ្នាំ​កន្លង​មក​នេះ ប្រទេស​ចិន​បាន​ប្រកាន់​ខ្ជាប់​​ការ​ឈរ​លើ​គោលការណ៍​ដែល​សម​ស្រប​តាម​សភាពការណ៍​ជាតិ​របស់​​ខ្លួន និង​មាន​ចក្ខុ​វិស័យ​ពិភពលោក បាន​គូស​​បញ្ជាក់​នូវ​ភាព​ឯករាជ្យ​ម្ចាស់ការ​ផង​ និង​ធ្វើ​ការ​បង្ក​បង្កើន​ផល​ដោយ​ខ្លួន​ឯងផង ហើយ​ក៏​យកចិត្ត​ទុក​ដាក់​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​និង​ការ​បើក​ទូលាយ ក៏​ដូច​ជា​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​និង​ឈ្នះ-ឈ្នះ​ផង​ដែរ ​បាន​ប្រកាន់​ខ្ជាប់​ប្រព័ន្ធ​សង្គមនិយម​ផង​ហើយ​ក៏​បាន​ប្រកាន់​ខ្ជាប់​ទិស​ដៅ​នៃ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ទីផ្សារ​សង្គម​និយម​ផង​ដែរ  បាន​ធ្វើ​ការ​ស្ទាប​ស្ទង់​រក​ពិសោធ​ថ្មី​ផង​ ហើយ​ក៏​បង្កើន​ការ​រចនា​ពី​លំដាប់​កំពូល​ផង​ដែរ ដែល​បាន​ត្រួស​ត្រាយ​ដោយ​ជោគជ័យ​នូវ​ផ្លូវ​សង្គមនិយម​មួយ​ខ្សែ​ដែល​ប្រកប​ដោយ​លក្ខណៈ​ពិសេស​នៃ​ប្រទេស​ចិន ។ លោក​បាន​គូស​បញ្ជាក់​ទៀត​ថា ការ​អនុវត្ត​ដោយ​​ជោគជ័យ​របស់​ប្រទេស​ចិន​បាន​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ថា ផ្លូវ​ដែល​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​ទំនើប​ភាវូបនីយកម្ម​មិន​មែន​មាន​តែ​មួយ​ខ្សែ​នោះ​ទេ  ឲ្យ​តែ​រក​ឃើញ​ទិស​ដៅ​ត្រឹម​ត្រូវ​ និង​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ស្រាក​ស្រាន្ត នោះ​មិន​ថា​ផ្លូវ​ណា​ក្តី​ ក៏​​សុទ្ធ​តែ​អាច​ឈាន​ទៅ​រក​ទិស​ដៅ​ជោគជ័យ​បាន​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ