លោកស៊ីជីនភីងប្រធានរដ្ឋចិនបានថ្លែងក្នុងថ្ងៃនេះថា គិតរហូតដល់បច្ចុប្បន្ននេះមានប្រទេសនិងអង្គការអន្តរជាតិជាង៨០ហើយដែលបានចុះហត្ថលេខាជាមួយប្រទេសចិនលើកិច្ចសហប្រតិបត្តិការស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ។ បណ្តាភាគីនានាគប្បីប្រកាន់ខ្ជាប់និងគោរពតាមគោលការណ៍ពិភាក្សាជាមួយគ្នា កសាងជាមួយគ្នានិងចែករំលែកជាមួយគ្នា ក្នុងន័យកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយឲ្យទៅជាវេទិកាសហប្រតិបត្តិការអន្តរជាតិដែលទូលំទូលាយជាងគេបំផុតដែលសមស្របទៅនឹងចរន្តនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច។