លោក​ស៊ីជីនភីង​៖​ ​ប្រទេស​ចិន​នឹង​សម្រេច​ការងារ​កែសម្រួល​​បញ្ជី​អវិជ្ជមាន​ស្តី​ពី​ការ​វិនិយោគ​របស់​ពាណិជ្ជករ​បរទេស​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ
2018-04-10 12:45:48  cri  Web Editor:Wang

 លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិន​បាន​ថ្លែង​ក្នុង​ថ្ងៃនេះ​ថា​ ​ប្រទេស​ចិន​នឹង​បង្កើន​ការ​តភ្ជាប់​ជាមួយ​ច្បាប់​កំណត់​ខាង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អន្តរជាតិ​ ​បង្កើន​តម្លាភាព​ ​បង្កើន​ការ​ការពារ​កម្មសិទ្ធិបញ្ញា​ ​ប្រកាន់ខ្ជាប់​នូវ​ការ​បំពេញការងារ​តាម​ច្បាប់​ ​លើកទឹកចិត្ត​ឲ្យ​ធ្វើ​ការ​ប្រកួតប្រជែង​បែបសេរី​និង​ប្រឆាំង​នឹង​ការ​ផ្តាច់​មុខ​។​ ​ក្នុង​ឆមាស​ទី១​ឆ្នាំ​២០១៨​នេះ​ ​ប្រទេស​ចិន​នឹង​សម្រេច​ការងារ​កែសម្រួល​​បញ្ជី​អវិជ្ជមានស្តី​ពី​ការ​វិនិយោគ​របស់​ពាណិជ្ជករ​បរទេស​ ​ព្រម​ទាំង​អនុវត្ត​ជាក់ស្តែង​ដោយ​គ្រប់​ជ្រុងជ្រោយ​នូវ​ការ​ផ្តល់​ភាព​អនុគ្រោះ​ដល់​សហគ្រិន​បរទេស​មុន​ពេល​ចូល​ទីផ្សារ​ចិន​ឲ្យ​ដូចជា​ប្រជាពលរដ្ឋ​ចិន​ ​​និង​​ព្រន្ធ​​គ្រប់គ្រង​បញ្ជី​អវិជ្ជមាន​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ