លោកស៊ីជីនភីងប្រធានរដ្ឋចិនបានថ្លែងក្នុងវេទិកាអាស៊ីក្រុងប៉អៅក្នុងថ្ងៃនេះថា សន្តិភាពនិងវឌ្ឍនភាពជាសំឡេងរួមចេញពីដួងចិត្តរបស់ប្រជាជននៃប្រទេសនានាលើពិភពលោក។ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនានាមានការទាក់ទងគ្នានិងមានឥទ្ធិពលចំពោះគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ការជំរុញការតភ្ជាប់និងការប្រាស្រ័យទាក់ទងគ្នានិងពន្លឿនការអភិវឌ្ឍដោយរួមបញ្ចូលគ្នាបានក្លាយទៅជាជម្រើសដ៏ចាំបាច់សម្រាប់ការជំរុញភាពរុងរឿងនិងការរីកចម្រើនជាមួយគ្នា។ លោកបានគូសបញ្ជាក់ទៀតថា កំណែទម្រង់និងការច្នៃប្រឌិតថ្មីជាកម្លាំងចលករមូលដ្ឋានសម្រាប់ជំរុញសង្គមមនុស្សឲ្យវិវឌ្ឍរីកចម្រើន។ បុគ្គលណាមិនទទួលយកកំណែទម្រង់និងបដិសេធការច្នៃប្រឌិតថ្មី បុគ្គលនោះ នឹងធ្លាក់ទៅក្នុងភាពអន់ថយដែលនៅពីក្រោយយុគសម័យនិងត្រូវជម្រុះចោលដោយប្រវត្តិសាស្ត្រ។