លោកស៊ីជីនភីងប្រធានរដ្ឋចិនបានថ្លែងក្នុងវេទិកាអាស៊ីក្រុងប៉អៅក្នុងថ្ងៃនេះថា តាំងពីបង្កើតឡើងមក វេទិកាអាស៊ីក្រុងប៉អៅបានឈរលើមូលដ្ឋាននៃទ្វីបអាស៊ី និងបែរឆ្ពោះទៅរកពិភពលោក ដែលបានលើឡើងជាសំណើនិងគោលនយោបាយខាងផ្នែកប្រមូលផ្តុំគំនិតឯកភាពក្នុងតំបន់អាស៊ី ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាភាគី និងជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ក៏ដូចជាជំរុញការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិជាដើម ព្រមទាំងបានលើកពីផែនការប៉អៅជាច្រើនដែលមានតម្លៃជាច្រើន ដែលបានរួមវិភាគទានជាវិជ្ជមានរបស់ខ្លួន៕