ថ្លែងក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកាអាស៊ីក្រុងប៉អៅដែលបើកធ្វើនៅថ្ងៃទី ១០ ខែមេសា លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានអំពាវនាវបណ្តាប្រទេសនានាឲ្យគោរពគ្នា និងរាប់អានគ្នាដោយមានសមភាព មិនលេងល្បែងផលបូកសូន្យចំពោះគ្នា មិនធ្វើអនុត្តរភាព និងគ្រប់គ្រងជម្លោះនិងការខ្វែងគំនិតដោយសមរម្យ ។ ត្រូវធ្វើកិច្ចសន្ទនានិងពិគ្រោះពិភាក្សាគ្នា ព្រមនិងទទួលខុសត្រូវជាមួយគ្នា គាំពារយ៉ាងមុតមាំនូវរបៀបរៀបរយនិងសណ្តាប់ធ្នាប់អន្តរជាតិនិងប្រព័ន្ធអន្តរជាតិដែលចាត់ទុកធម្មនុញ្ញនៃអង្គការសហប្រជាជាតិជាស្នូល សម្រេចបាននូវសន្តិសុខជាទូទៅនិងសន្តិសុខរួម ត្រូវចេះរួមសុខរួមទុក្ខជាមួយគ្នា ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ កសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ជំរុញសេរីភាពនិងកិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគ គាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ ត្រូវសហការគ្នាប្រកបដោយបរិយាប័ន្ន តែរក្សាទុកភាពទីទៃគ្នា ជំរុញការរៀនសូត្របទពិសោធន៍ពីគ្នាលើវិស័យអរិយធម៌ ត្រូវស្រឡាញ់និងថែរក្សាភពផែនដី ខិតខំកសាងសហគមន៍រួមវាសនារបស់មនុស្សលោក កសាងទ្វីបអាស៊ីនិងពិភពលោកប្រកបដោយសន្តិភាព សុខសាន្តត្រាណ វិបុលភាព ការបើកទូលាយ និងភាពស្រស់ស្អាត ។