ថ្ងៃទី ១០ ខែមេសា លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងថា ក្នុងរយៈពេល ៤០ ឆ្នាំបន្ទាប់ពីការធ្វើកំណែទម្រង់និងបើកចំហ ប្រជាជនចិនបានប្រកាន់ខ្ជាប់ការផ្តោតសំខាន់លើការខិតខំធ្វើកិច្ចកសាង ប្រកាន់ខ្ជាប់ការធ្វើកំណែទម្រង់និងបើកចំហដោយមិនងាករេ សមត្ថភាពផលិតកម្មក្នុងសង្គមចិនទទួលបានការរំដោះនិងការអភិវឌ្ឍយ៉ាងខ្លាំង។ បច្ចុប្បន្ន ប្រទេសចិនបានក្លាយទៅជាអង្គភាពសេដ្ឋកិច្ចធំទី ២ ជាប្រទេសឧស្សាហកម្មធំទី ១ ជាប្រទេសពាណិជ្ជកម្មទំនិញធំទី ១ និងជាប្រទេសមានរូបិយប័ណ្ណបម្រុងធំទី ១ លើពិភពលោក។ ក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅនេះ តម្លៃផលិតផលក្នុងស្រុកសរុបនៃប្រទេសចិនមានកំណើនគិតជាមធ្យម ៩,៥% ទំហំពាណិជ្ជកម្មជាមួយបរទេសគិតជាមធ្យមក្នុងមួយឆ្នាំៗមានកំណើន១៤,៥% ។ តាមស្តង់ដារនៃអង្គការសហប្រជាជាតិដែលអនុវត្តក្នុងពេលបច្ចុប្បន្ន មានជនក្រីក្រជាង ៧០០ លាននាក់បានចេញផុតពីភាពក្រីក្រ ដែលត្រូវជា ៧០%នៃចំនួនកាត់បន្ថយជនក្រីក្រទូទាំងពិភពលោកធៀបនឹងរយៈពេលដូចគ្នា ។