លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិនថ្លែង​ថា ឆ្នាំ​នេះប្រទេស​ចិន​នឹង​បន្ធូរ​បន្ថយ​យ៉ាង​ខ្លាំងនូវ​គោល​នយោ​បាយ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ទី​ផ្សារចិន​
2018-04-10 12:40:08  cri  Web Editor:Zheng

  ក្នុង​ពេល​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​អាស៊ី​ក្រុង​ប៉អៅ​នៅ​ថ្ងៃ​ទី​១០ខែ​មេសា លោក​ស៊ីជីន​ភីង​ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង​ថា ឆ្នាំ​នេះ​ប្រទេស​ចិន​នឹង​ដាក់​ចេញ​វិធានការ​ដែល​មាន​អត្ថ​ន័យ​ជា​ច្រើន ដើម្បី​បន្ធូរ​បន្ថយ​យ៉ាង​ខ្លាំងនូវ​ការ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ទី​ផ្សារចិន។វិធានការ​ទាំង​នេះ​បូក​រួម​ទាំង​វិស័យ​សេវាកម្ម ជា​ពិសេស​គឺវិស័យ​ហិរញ្ញវត្ថុ និង​ពន្លឿន​ដំណើរ​បើក​ទូលាយ​នៃ​មុខ​របរ​ធានារ៉ាប់រង បន្ធូរបន្ថយ​ការ​ដាក់​កំហិត​ចំពោះ​ការ​បង្កើត​គ្រឹះស្ថាន​ហិរ​ញ្ញ​វត្ថុ​ទុន​បរទេស ពង្រីក​ក្រប​ខ័ណ្ឌ​ធុរកិច្ច​នៅ​ប្រទេស​ចិន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទុន​បរទេស ត្រួស​ត្រាយ​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ទី​ផ្សារ​ហិរញ្ញវត្ថុ​ជាតិ​និង​អន្តរជាតិ។ឯវិស័យ​ផលិតកម្ម​វិញ នឹង​បន្ធូរ​បន្ថយ​ក្នុង​ពេល​ឆាប់ៗ​នូវ​ការ​ដាក់​កំហិត​ចំពោះ​អនុ​បាត​ភាគ​ហ៊ុន​របស់​ប្រាក់​ទុន​បរទេស ជា​ពិសេស​គឺ​ការ​ដាក់​កំហិត​ចំពោះ​ទុន​បរទេស​ក្នុង​វិស័យ​ឧស្សា​ហ​កម្ម​រថ​យន្ត។

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ