លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​ថ្លែង​ថា ការ​កែ​ទម្រង់​និង​បើក​ទូលាយ​របស់​ប្រទេស​ចិន​បាន​ជះ​ឥទ្ធិពល​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ពិភពលោក​
2018-04-10 11:37:21  cri  Web Editor:Zheng

  ក្នុង​ពេល​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​អាស៊ី​ក្រុង​ប៉អៅ​នៅ​ថ្ងៃ​ទី​១០ខែ​មេសា លោក​ស៊ីជីន​ភីង​ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង​ថា រយៈពេល​៤០​ឆ្នាំ​មកនេះ ប្រទេស​ចិន​បាន​សម្រេច​ដោយ​ជោគជ័យ​នូវ​ការ​បើក​ទូលាយ​ដោយ​គ្រប់​ជ្រុង​ជ្រោយ បាន​បង្ហាញ​នូវ​ករណីយកិច្ច​ជា​ប្រទេស​ធំក្នុង​ការ​បើក​ទូលាយ​ចំពោះ​បរទេស​ដោយ​វិវឌ្ឍ​ពី​ការ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ដល់​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស វិវឌ្ឍ​ពី​ការ​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដល់​ការ​រួម​គ្នា​កសាង​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ" ប្រទេស​ចិន​បាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ទប់ទល់​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​និង​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ អត្រា​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​របស់​ប្រទេស​ចិន​បាន​លើស​ពី​៣០​%ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ជាប់ៗ​គ្នា ប្រទេស​ចិន​បាន​ក្លាយ​ទៅ​ជាយុថ្កានិង​ជា​ប្រភពកម្លាំង​ចលករ​ដ៏​សំខាន់​សម្រាប់​ការ​លំនឹង​កំណើន​សេដ្ឋ​កិច្ច​ពិភពលោក​ដែល​បាន​ជំរុញ​បុព្វហេតុ​ដ៏​ឧដុង្គ​ឧត្តម​ស្តីពី​សន្តិភាព​និង​ការ​អភិវឌ្ឍ​របស់​មនុស្ស​ជាតិ។ការ​កែ​ទម្រង់​និង​បើក​ទូលាយ​ជា​ការ​បដិវត្តន៍លើក​ទី​២​របស់​ប្រទេស​ចិន​ដែល​បាន​សម្រប​ទៅ​តាម​សំណូមពរ​ប្រវត្តិសាស្ត្រដែល​ប្រជាជនចង់​បាន​ការ​អភិវឌ្ឍ ចង់​បាន​ការ​ច្នៃប្រឌិត​ថ្មី​និង​ចង់​បាន​ជីវភាព​ល្អ​បវរ​ ពោល​គឺ​បាន​ស៊ីសង្វាក់​គ្នា​ជា​មួយ​ចរន្តយុគសម័យរបស់​ប្រជាជន​នៃ​ប្រទេស​នានា​លើ​ពិភពលោក​ស្តីពី​ការ​ចង់​បាន​ការ​អភិវឌ្ឍ ចង់​បាន​កិច្ច​សហប្រតិបត្តិការ​និង​ចង់​បាន​ជីវភាព​រស់​នៅ​ប្រកប​ដោយ​សុខ​សន្តិភាព៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ