លោក ​Zhou​ Wenzhong​ អគ្គលេខាធិការ​នៃ​វេទិកា​អាស៊ី​ក្រុងប៉អៅ​បានថ្លែងថា ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​មានបញ្ហា​ ប៉ុន្តែ​មធ្យោបាយ​ដោះស្រាយ​របស់​លោកត្រាំគឺ​មិន​ត្រឹមត្រូវទេ​
2018-04-09 15:19:51  cri  Web Editor:Sun

ក្នុង​សន្និសីទ​សារព័ត៌មាននៃ​សន្និសីទ​ប្រចាំឆ្នាំ​២០១៨នៃ​វេទិកាអាស៊ី​ក្រុងប៉អៅ​ដែល​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី៨​ខែមេសា ​លោក ​Zhou​ Wenzhong​ អគ្គលេខាធិការ​នៃ​វេទិកា​អាស៊ី​ក្រុងប៉អៅ​បានថ្លែងថា ​​ការគាំពារនិយម​ផ្នែក​ពាណិជ្ជកម្ម​គឺគ្មាន​ច្រកចេញទេ​ ទោះបីជា​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ពិតជា​មានបញ្ហា​មែន​ក៏ដោយ ​ក៏ប៉ុន្តែ​មធ្យោបាយ​ដោះស្រាយ​របស់​លោកត្រាំគឺ​មិន​ត្រឹមត្រូវ​នោះទេ ។

    លោក ​Zhou​ Wenzhong​ បាន​ថ្លែងទៀតថា​ បញ្ហាសំខាន់នៃ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​គឺ​ការប្រើប្រាស់​ហួសហេតុ ​ព្រមទាំង​ការធ្លាក់ចុះ​នៃ​អត្រា​ប្រាក់បញ្ញើ​របស់​សហរដ្ឋអាមេរិក​ ក៏​ប៉ុន្តែ​រឿង​បែបនេះ​គឺមិន​អាច​ដោះស្រាយ​តាមរយៈ​ការគាំពារនិយម​នោះទេ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ