លោកXiJinpingប្រធានរដ្ឋ​ចិន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ភ្ញៀវបរទេស​ដែលទៅ​​ចូលរួម​វេទិកា​អាស៊ីក្រុង​​ប៉អៅ
2018-04-09 15:49:03  cri  Web Editor:Li

     សន្និសីទ​ប្រចាំ​ឆ្នាំ​ ២០១៨ នៃ​វេទិកា​អាស៊ីក្រុង​​ប៉អៅ​បាន​សម្ពោធ​បើកធ្វើ​​នៅ​ខេត្ត​Hainan ​ប្រទេស​ចិន​​កាល​ពី​ថ្ងៃទី​ ៨ ខែ​មេសា​ ។   ​រសៀល​ថ្ងៃ​ដដែល​នោះ លោក​XiJinping​ ​ប្រធានរដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយលោក Guterres ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នៅ​​វិមាន​សភា​ប្រជាជន​ចិន​នៅក្រុង​ប៉េកាំង​ បន្ទាប់មកលោក​​បាន​រៀបចំ​ពិធី​​បដិសណ្ឋារកិច្ច​ដើម្បី​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​ប្រទេស​ចិនរបស់​លោក​ប្រធានាធិបតី​អូទ្រីស​​ព្រម​ទាំង​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គ្នា​ផងដែរ ។  

  លោក​XiJinping បាន​សំដែង​ការ​ស្វាគមន៍​ចំពោះលោក ​Guterres ដែល​ទៅ​​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ព្រម​នឹង​បង្ហាញ​​វត្តមាន​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​ ២០១៨ នៃ​វេទិកា​អាស៊ីក្រុង​​ប៉អៅ​ផងដែរ ។ លោក​XiJinping បាន​បញ្ជាក់​ពី​ការ​គាំទ្រ​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ដើរ​តួនាទី​របស់​ខ្លួន​​ ថែមទាំង​គាំ​ពារ​កិត្យានុភាព​និង​ឋានៈរបស់​អង្គការ​សហប្រជាជាតិផងដែរ​​  ដែល​នេះ​ជា​គោល​នយោបាយ​ការទូត​ជា​មូលដ្ឋាន​មួយ​របស់​ប្រទេស​ចិន​​ ។

  បន្ទាប់ពី​បញ្ចប់​កិច្ច​ជំនួប​ជាមួយ​លោក ​Guterres លោក​XiJinping បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Van der Bellen ប្រធានាធិបតី​អូទ្រី​សដែល​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ចិន​ជា​លើកដំបូង ។

  លោក​XiJinping បាន​បញ្ជាក់ក្នុង​កិច្ច​ជំនួប​​ថា​ ប្រទេស​អូទ្រី​សជា​ដៃ​គូ​សហប្រតិបត្តិការ​សំខាន់​របស់​ប្រទេស​ចិន​នៅ​អឺរ៉ុប​ ។ រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​អូទ្រីស​នឹង​ពង្រឹង​និង​ពង្រីកយ៉ាង​សកម្ម​នូវ​​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​និង​​បន្ថែម​ខ្លឹម​សារ​អំពី​គំនិត​ផ្តួចផ្តើម​ស្តីពី​ " ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​"​ ទៅក្នុង​កិច្ច​ព្រមព្រៀង​កាន់អំណាច​​​​ជា​លើកដំបូង​ ។ ប្រទេស​ចិន​សូម​សំដែង​ការ​ស្វាគមន៍​ចំពោះ​រឿង​នេះ​ ។​ ប្រទេស​យើង​ទាំងពីរ​អាច​រួម​គ្នា​ស្វែងជីកកកាយ​​និង​បញ្ចេញ​​សក្តានុពល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ​ ជឿ​ជាក់​ថា​ វា​មុខ​ជា​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​បាន​កាន់តែ​ល្អជា​មិន​ខាន ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ