ថ្ងៃទី ៨ ខែមេសា លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកAntonioGuterres អគ្គលេខាធិការអង្គការសហប្រជាជាតិនៅវិមានសភាប្រជាជនចិនក្រុងប៉េកាំង ។
លោកស៊ីជីនភីងបានគូសបញ្ជាក់ពីការគាំទ្រអង្គការសហប្រជាជាតិក្នុងការដើរតួនាទីរបស់ខ្លួន ការគាំពារអនុភាពនិងឋានៈរបស់អង្គការសហប្រជាជាតិ គឺជាគោលនយោបាយជាមូលដ្ឋាននៃកិច្ចការទូតរបស់ប្រទេសចិន ។ ប្រទេសចិនរីករាយចែករំលែកឱកាសនិងបទពិសោធន៍ក្នុងការអភិវឌ្ឍរបស់ប្រទេសចិនជាមួយពិភពលោក តែដាច់ខាតមិនបង្ខិតបង្ខំឲ្យអ្នកដទៃទទួលយកមាគ៌ា រូបមន្តនិងទ្រឹស្តីរបស់ខ្លួនទៅអនុវត្តនោះទេ ។