​ប្រធាន​ក្រុម​ប្រឹក្សា​នៃ​វេទិកា​អាស៊ី​ក្រុង​ប៉អៅ​ថ្លែង​ថា រំពឹង​ទុក​វេទិកា​អាស៊ី​ក្រុង​ប៉អៅ​អាច​ជំរុញ​ឲ្យ​កម្លាំង​អាស៊ី​ពង្រីក​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង
2018-04-08 15:04:57  cri  Web Editor:Guo

      សនិ្នសីទ​ប្រចាំ​ឆ្នាំ​២០១៨​នៃ​វេទិកា​អាស៊ី​ក្រុង​ប៉អៅ​នឹង​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១១ ខែ​មេសា​នៅ​ក្រុង​ប៉អៅ​ខេត្ត​ហៃណាម ប្រទេស​ចិន​ ។ នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​នៅ​ក្រុង​តូក្យូ​ ពេល​ផ្តល់​បទសម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាន​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហ្វា​ចិន​ លោក Fukuda Yasuo ប្រធាន​ក្រុម​ប្រឹក្សា​នៃ​វេទិកា​ និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ថ្លែង​ថា ក្នុង​ឋានៈ​ជា​វេទិកា​បញ្ចេញ​មតិ​និង​ផ្លាស់​ប្តូរ​យោគបល់ វេទិកា​ប៉អៅ​បាន​ដើរ​តួនាទី​កាន់​តែ​សំខាន់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ វេទិកា​បាន​កកើត​ជា​កម្លាំង​អាស៊ី​ដែល​មិន​អាច​ធ្វេស​ប្រហែស​បាន​ លោក​មាន​ក្តី​រំពឹង​ទុក​ថា វេទិកា​នឹង​មាន​ការ​រីក​ចម្រើន​ថែម​ទៀត​ ដើម្បី​ជំរុញ​ឲ្យ​កម្លាំង​អាស៊ី​អាច​ពង្រីក​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ