​អាស៊ី​ឈាន​ចូល​ពេល​វេលា​វេទិកា​ប៉អៅ ពិភពលោក​ទាំង​មូល​រង់​ចាំ​សម្លេង​របស់​ប្រទេស​ចិន​
2018-04-08 15:03:45  cri  Web Editor:Guo

      ពី​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១១ ខែ​មេសា សនិ្នសីទ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​អាស៊ី​ក្រុង​ប៉អៅ​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ ប៉អៅ​ នៃ​ខេត្ត​ហៃណាម ។ សន្និសីទ​ឆ្នាំ​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ "​អាស៊ី​ដែល​បើក​ទូលាយ​និង​ច្នៃ​ប្រឌិត​ថ្មី ពិភពលោក​ដែល​មាន​ភាព​រុង​រឿង​និង​វឌ្ឍនភាព"​ ។ អ្នក​ជំនាញ​និង​បញ្ញវន្ត​នៃ​បណ្តា​ប្រទេស​សុទ្ធ​តែ​រំពឹង​ត្រង់​ស្តាប់​សម្លេង​របស់​វេទិកា​ប៉អៅ សម្លេង​របស់​ប្រទេស​ចិន​ក៏​ដូច​ជា​សម្លេង​របស់​អាស៊ី​ស្តីពី​ការ​រួម​គ្នា​ពិគ្រោះ​ពិភាក្សា​ពី​ផែនការ​អភិវឌ្ឍន៍​និង​ឈ្នះ-ឈ្នះ និង​រួម​គ្នា​រិះ​រក​គោល​នយោបាយ​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​និង​វិបុលភាព​ផង​ដែរ ។

      លោក សុខ ស៊ីផាន់ណា ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា​និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​លេខាធិការដ្ឋាន​កម្ពុជា​ក្នុង​កិច្ច​សហប្រតិបតិ្តការ​ទម្លេ​មេគង្គ-ឡានឆាង​បាន​សម្គាល់​ថា បច្ចុប្បន្ននេះ ស្ថានការ​អន្តរជាតិ​និង​សេដ្ឋកិច្ច​ពិភពលោក​កំពុង​តែ​កើត​ឡើង​បម្រែ​បម្រួល​យ៉ាង​ជ្រាល​ជ្រៅ​និង​ស្មុគ​ស្មាញ​ ប្រឈម​នឹង​បម្រែ​បម្រួល​ទាំង​នេះ វេទិកា​អាស៊ី​ក្រុង​ប៉អៅ​នឹង​ជិះ​ឥទ្ធិពល​យ៉ាង​ទូលំទូលាយ​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​ពិភពលោក និង​ការ​គ្រប់​គ្រង​បញ្ហា​នៅ​លើ​ពិភពលោក ​ហើយ​គោល​នយោយបាយ​របស់​ប្រទេស​ចិន​ស្តីពី​កំណែ​ទម្រង់​និង​បើក​ទូលាយ​ក៏​ដូច​ជា​ការ​អភិវឌ្ឍ​ដោយ​សនិ្តភាព​ក៏​នឹង​មាន​​អំណោយ​ផល​ដល់​អាស៊ី​និង​ពិភពលោក​ផង​ដែរ ។ "ដំណោះស្រាយ​បញ្ហា​អភិវឌ្ឍន៍​របស់​ពិភពលោក​ទាំង​មូល ប្រហែល​ប្រទេស​ចិន​គឺ​ជា​ចម្លើយ"

      លោក លី យីនឡើង អ្នក​ជំនាញ​អំពី​បញ្ហា​អន្តរជាតិ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍ​និង​រដ្ឋបាល​ជាតិ​ថៃ​បាន​សង្កេត​ឃើញ​ថា បច្ចុប្បន្ននេះ ចំណុច​សំខាន់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ប្តូរ​ទៅ​កាន់​ទិស​ខាង​កើត អាស៊ី​និង​អង្គភាព​សេដ្ឋកិច្ច​ងើប​ឡើង​ថ្មី​នៅ​លើ​ពិភពលោក​បាន​ប្រឈម​នឹង​កាលានុវត្តភាព​និង​ការសាក​ល្បង​នៃ​ការ​លើក​កម្ពស់​កម្រិត​ខ្ពស់​រចនា​សម័្ពន្ធ​សេដ្ឋកិច្ច ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​នានា​សុទ្ធ​តែ​បាន​លើក​ឡើង​ថា ផែនការ​អភិវឌ្ឍន៍​ដែល​ជំរុញ​ដោយ​ការ​ច្នៃ​ប្រឌិត​ថី្ម​នឹង​នាំ​មក​នូវ​ភាព​រុង​រឿង​ខាង​សេដ្ឋកិច្ច​ជា​និរន្តរភាព​ដល់​ពិភពលោក ។

      លោក វីលាន អូហ្វហួត អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​អាស៊ី​របស់​សកលវិទ្យាល័យ Harvard សហរដ្ឋ​អាមេរិក​សម្គាល់​ថា វេទិកា​ប៉អៅ​បាន​ក្លាយ​ទៅ​ជា​វេទិកា​សំខាន់​ក្នុង​តំបន់​ដែល​ប្រកប​ដោយ​អត្ថន័យ​ពិភពលោក​ទាំង​មូល ហើយ​កំពុង​ក្លាយ​ជា​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទ្វីប​អាស៊ី​ផង​ដែរ ។ សនិ្នសីទ​ឆ្នាំ​នេះ​នឹង​ពិគ្រោះ​ពិភាក្សា​ពី​ការ​អភិវឌ្ឍ​ដែល​ជំរុញ​ដោយ​ការ​ច្នៃ​ប្រឌិត​ថ្មី នេះ​គឺ​ជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​សម្រាប់​ឲ្យ​អង្គភាព សេដ្ឋកិច្ច​អាស៊ី​ទទួល​បាន​ជោគជ័យ​ដ៏​យូរ​អង្វែង ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ