ថ្ងៃទី ១៩ ខែកក្កដា តាមអនុក្រឹត្យដែលលោក Joko ប្រធានាធិបតីឥណ្ឌូនេស៊ីបានចុះហត្ថលេខា ប្រទេសឥណ្ឌូនេស៊ីបានប្រកាសរំលាយចោលឋានៈផ្លូវច្បាប់របស់អង្គការរណសិរ្សរំដោះអ៊ីស្លាម ។ នៅថ្ងៃដដែល លោក Wiranto រដ្ឋមន្ត្រីក្រសួងនយោបាយ ច្បាប់ សនិ្តសុខនិងរៀបចំផែនការរបស់ប្រទេសឥណ្ឌូនេស៊ីបានថ្លែងថា សកម្មភាពរបស់អង្គការមួយនេះបានបង្កការប៉ះទង្គិចក្នុងសង្គម ការគំរាមកំហែងដល់សនិ្តសុខសង្គម សណ្តាប់ធ្នាប់សាធារណៈនិងការបង្រួបបង្រួមជាតិ ម្យ៉ាងវិញទៀត អង្គការនេះបានល្មើសនិងគោលការណ៍បង្កើតរដ្ឋឥណ្ឌូនេស៊ីក៏ដូចជារដ្ឋធម្មនុញ្ញផងដែរ ។ តាមដំណឹងនៃប្រព័ន្ធសារព័ត៌មានរបស់ប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា អង្គការរណសិរ្សរំដោះអ៊ីស្លាមនេះប៉ុនប៉ង់បង្កើតរដ្ឋ Khalifah ដែលជាគ្រប់គ្រងដោយសាសនាអ៊ីស្លាម ខណៈអ្នកគាំទ្រដល់អង្គការនេះមានចំនួនជិត ២ លាននាក់ ។ ទោះបីយ៉ាងនេះក្តី សមាគមសាសនាអ៊ីស្លាមភាគច្រើនក្នុងប្រទេសឥណ្ឌូនេស៊ីបានបង្ហាញអាកប្បកិរិយាគាំទ្រសេចកី្តសម្រេចរបស់រដ្ឋាភិបាល ៕