ថ្ងៃទី៦ខែមេសា ព្រះបាទMaha Vajiralongkornព្រះមហាក្សត្រថៃបានឡាយព្រះហស្តលេខាលើរដ្ឋធម្មនុញ្ញថ្មី។រដ្ឋធម្មនុញ្ញច្បាប់នេះគឺជារដ្ឋធម្មនុញ្ញទី២០ចាប់ពីប្រទេសថៃបានអនុវត្តរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញមក។អនុលោមតាមរដ្ឋធម្មនុញ្ញថ្មី ប្រទេសថៃនឹងរៀបចំធ្វើការបោះឆ្នោតសកលជាលើកដំបូងក្រោយពីការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤។រដ្ឋធម្មនុញ្ញថ្មីបានកំណត់ថា អាសនៈចំនួន២៥០នៃសភាជាន់ខ្ពស់ត្រូវជ្រើសតាំងដោយផ្នែកយោធាទាំងស្រុង។នៅថ្ងៃទី១០ខែតុលា លោកប្រាយុទ្ធនាយករដ្ឋមន្រ្តីថៃបានថ្លែងថា រាជរដ្ឋាភិបាលថៃនឹងប្រកាសពីពេលវេលាលម្អិតនៃការបោះឆ្នោតសកលនៅខែមិថុនាឆ្នាំ២០១៨ តាមការប៉ាន់ប្រមាណនឹងធ្វើការបោះឆ្នោតសកលនៅខែវិច្ឆិកាឆ្នាំ២០១៨។ដោយឡែកនៅថ្ងៃទី២៥ខែសីហាឆ្នាំ២០១៧ លោកស្រីយីងឡាក់អតីតនាយករដ្ឋមន្រ្តីថៃមិនបានបង្ហាញខ្លួនក្នុងការប្រកាសសាលក្រមរបស់តុលាការកំពូលថៃស្តីពីសំណុំរឿងទិញអង្ករនោះឡើយ ហើយក៏មិនដឹងថាលោកស្រីទៅកាន់ទីណានោះដែរ។ការចាកចេញរបស់លោកស្រីយីងឡាក់មានសេចក្តីថាយុគសម័យរបស់ត្រកូលថាក់ស៊ីនបានត្រូវបញ្ចប់ក្នុងមជ្ឈដ្ឋាននយោបាយរបស់ថៃ៕