៧-ថ្នាក់ដឹកនាំអង្គការAPECនិងអាស៊ានធ្វើកិច្ចសន្ទនាជាលើកដំបូង

2017-12-28 16:55:16  cri  Web Editor:Liu

    តាម​សេចក្តី​ផ្តួចផ្តើម​នៃ​រដ្ឋាភិបាល​វៀតណាម ​ថ្ងៃទី​១០ ខែវិច្ឆិកា ​ឆ្នាំ​២០១៧ ​កិច្ចសន្ទនា​ជា​លើក​ដំបូង​រវាង​ថ្នាក់​ដឹកនាំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​ហៅកាត់ថា​អង្គការ​APEC​ជាមួយ​សមាគម​អាស៊ាន​បាន​រៀបចំធ្វើ​ឡើង​នៅ​ទីក្រុង​DaNang​ប្រទេស​វៀតណាម​ក្នុង​រយៈពេល​បើក​ធ្វើ​សន្និសីទ​កំពូល​អង្គការ​APEC។ថ្នាក់​ដឹកនាំ​ដែល​អញ្ជើញ​ចូលរួម​សន្និសីទ​លើក​នេះ​បាន​ពិគ្រោះពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​រវាង​អង្គការ​APECនិង​អាស៊ាន​ជុំវិញ​ប្រធានបទ​សហប្រតិបត្តិការ​ស្វែង​រក​កម្លាំង​ចលក​ថ្មី​ ​កសាង​អាស៊ីប៉ាស៊ីហ្វិក​ដែលមាន​ការ​​តភ្ជាប់​គ្នា​គ្រប់​ជ្រុងជ្រោយ​និង​​សមាហរណកម្ម។​សន្និសីទ​លើក​នេះ​បាន​ឈាន​ដល់​គំនិតឯកភាព​ដ៏​ទូលំទូលាយ​ស្តីអំពី​កិច្ចសហប្រតិបត្តិការ​​រវាង​អាស៊ាន​និង​អង្គការ​APECនិង​​ជំរុញ​ការ​តភ្ជាប់​គ្នា​ក្នុង​តំបន់​ជា​ដើម។​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ឡាវ ​កម្ពុជា និង​មីយ៉ាន់ម៉ា​ដែល​មិន​មែន​ជា​សមាជិក​អង្គការ​APEC​ក៏​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​លើក​នេះផងដែរ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ