អ្នកដឹកនាំ​នៃ​ប្រទេស​​និង​បក្ស​នយោបាយ​មួយ​ចំនួន​បាន​ផ្ញើ​សារ​​ជូនពរ​យ៉ាង​កក់ក្តៅ​ចំពោះ​​ការដែល​លោក ស៊ី ជីនភីង ​ត្រូវ​បាន​ជ្រើស​តាង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​
2017-10-28 15:42:19  cri  Web Editor:Deng

      អ្នកដឹកនាំ​​នៃ​ប្រទេស​​និង​បក្ស​នយោបាយ​មួយ​ចំនួន​បាន​ផ្ញើ​សារ​ជូនពរ​ដោយឡែក​ពី​គ្នា ​ដើម្បី​អបអរសាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​​ការដែល​លោក ស៊ី ជីនភីង ​ត្រូវ​បាន​ជ្រើស​តាង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​អាណត្តិ​ទី​ ១៩ ​។ 

      លោក Mamnoon Hussain ​​ប្រធានាធិបតី​ប៉ាគីស្ថាន​បាន​ថ្លែង​ក្នុង​សារ​ជូនពរ​ថា  ​ គំនិត​ផ្តួចផ្តើម​ "ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​" ដែល​លើកឡើង​ដោយ​ឯកឧត្តម​ ស៊ី ជីនភីង ​ត្រូវបាន​បញ្ជាក់​ថា​ ជា​គម្រោង​មាន​ប្រសិទ្ធិភាព​ក្នុង​ការដោះស្រាយ​បញ្ហា​មនុស្សជាតិ​។ ​រដ្ឋាភិបាល​និង​ប្រជាជន​ប៉ាគីស្ថាន​រីក​រាយ​បន្ត​ដើរ​​ទៅមុខ​ជាមួយ​ប្រជាជន​ចិន ​រួមគ្នា​ខិតខំ​​​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្សជាតិ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ