ការផ្លាស់ប្តូរ​មុខមាត់​របស់​​ប្រទេសចិន​រយៈពេល​៥ឆ្នាំ​ក្នុង​ក្រសែភ្នែក​របស់​និស្សិត​បន្តវិជ្ជា​មីយ៉ាន់ម៉ា​ម្នាក់​នៅ​ប្រទេសចិន​
2017-10-26 16:14:34  cri  Web Editor:Sun

ក្នុង​អំឡុងពេល​បើក​សមាជ​បក្សកុម្មុយនិស្តចិន​លើក​ទី១៩ ​លោក​ Htike ​Lwin ​Ko​ និស្សិត​បន្តវិជ្ជា​មីយ៉ាន់ម៉ា​នៅ​ប្រទេសចិន​រយៈពេល​៧ឆ្នាំ​បាន​ថ្លែង​នៅពេល​ទទួល​បទសម្ភាសន៍​ពី​អ្នកសារព័ត៌មាន​វិទ្យុអន្តរជាតិចិន​ថា​ លោក​ពិតជា​មាន​សំណាង​ណាស់​ដែលបាន​ឆ្លងកាត់​ការផ្លាស់ប្តូរ​មុខមាត់​របស់​​ប្រទេសចិន​ក្នុង​រយៈពេល​៥ឆ្នាំ​កន្លង​មកនេះ ។

    លោក​ Htike​ Lwin ​Ko ​បាន​ប្រាប់​អ្នកសារព័ត៌មានថា​ លោក​បាន​រៀនសូត្រ​និង​រស់នៅ​ក្រុងប៉េកាំង​ជិត៧ឆ្នាំ​ ហើយបាន​ឆ្លងកាត់​ការបើកធ្វើ​សមាជ​បក្សកុម្មុយនិស្តចិន​លើកទី១៨​និង​លើកទី១៩ ​។ ​លោកបាន​ឃើញ​ផ្ទាល់ភ្នែកនូវ​ការប្រែប្រួល​គ្រប់បែប​យ៉ាង​ដែល​កើតនៅ​ប្រទេសចិន​ក្នុង​អំឡុងពេល​៥ឆ្នាំ​កន្លង​ទៅនេះ​ ហើយ​លោក​បាន​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​និង​សមិទ្ធផល​ដ៏មហិមា​របស់​ប្រទេសចិន ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ