អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយអន្តរជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានប្រកាសនៅក្រុងប៉េកាំងនៅថ្ងៃទី ២៦ ខែតុលាថា លោក Song Tao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយអន្តរជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិននឹងតាងនាមបេសកជនពិសេសរបស់លោក ស៊ី ជីនភីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនិងប្រទេសឡាវចាប់ពីថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ៣ ខែវិច្ឆិកា ដើម្បីណែនាំឧទ្ទេសនាមពីសភាពការណ៍សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ៕