សន្និសីទ​ប្រកាស​ព័ត៌មាន​ដើម្បី​បកស្រាយ​របាយការណ៍​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​បើកធ្វើ​នៅ​សណ្ឋាគារ​មេឌីយ៉ា​
2017-10-26 19:02:35  cri  Web Editor:Wei

    ព្រឹក​ថៃ្ង​ទី២៦​ ខែ​តុលា​ អ្នកនាំពាក្យ​របស់​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើកទី​១៩​បាន​បើក​ធ្វើ​សន្និសីទ​ប្រកាស​ព័ត៌មាន​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​សមាជ​លើកទី​១៩​នៅ​សណ្ឋាគារ​មេឌីយ៉ា​ដោយ​បាន​អញ្ជើញ​អ្នក​ទទួលខុសត្រូវ​មាន​ពាក់ព័ន្ធ​ដើម្បី​បកស្រាយ​របាយការណ៍​នៃ​សមាជ​លើកទី​១៩​ព្រមទាំង​ឆ្លើយសំណួរ​របស់​អ្នក​យកព័ត៌មាន​ទៀត​ផង។​

     លោក Leng Rong  ប្រធាន​ការិយាល័យស្រាវជ្រាវ​ឯកសារ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​ប្រកាសព័ត៌មាន​​ថា​  របាយការណ៍នៃ​សមាជ​​លើកទី ១៩ បញ្ជាក់​ថា​ បន្ទាប់ពីកិច្ច​ខិតខំប្រឹងប្រែង​អស់​រយៈពេល​ជា​យូរ​ សង្គមនិយម​ដែល​មាន​លក្ខណៈពិសេស​ចិន​បាន​ឈាន​ចូល​ក្នុង​យុគ​សម័យ​ថ្មី​  នេះ​ជាចំណុច​ប្រវត្តិសាស្ត្រ​ថ្មី​នៃការ​អភិវឌ្ឍ​​របស់​ប្រទេស​ចិន​ ។​ សមាជបក្សកុម្មុយនិស្ត​ចិន​លើកទី ១៩ បាន​កំណត់​គតិ​ណែនាំ​ក្នុង​យុគសម័យ​ថ្មី​  ​លើកឡើង​អំពី​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​បក្សក្នុង​យុគសម័យ​ថ្មី​ កំណត់​​ផែនការ​ដ៏​មហិមា​ក្នុងយុគសម័យ​ថ្មី​  ធ្វើការរៀបចំ​​ចាត់ចែង​​ជា​យុទ្ធសាស្ត្រ​នៅក្នុង​យុគសម័យ​ថ្មី​ ព្រម​និង​បញ្ជាក់​ជាក់លាក់​នូវសំណូមពរ​ថ្មី​នៃការ​កសាង​បក្ស​ក្នុង​យុគសម័យថ្មី​​ផងដែរ ។​

លោក WangXiaohui ​អនុប្រធាន​អចិន្ត្រៃយ៍​ការិយាល័យ​សិក្សា​ស្រាវជ្រាវ​គោល​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ​និង​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​គូស​បញ្ជាក់​ក្នុង​សន្និសីទ​ប្រកាស​ព័ត៌មាន​ថា  ​បន្ទាប់​ពី​​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៨ ​​កន្លង​ទៅនេះ ​យើង​ទទួល​បាន​សមិទ្ធផល​លក្ខណៈ​​ប្រវត្តិសាស្ត្រ​ជា​ច្រើន ​​ សមិទ្ធផល​ដ៏​មហិមា​បំផុតនោះ​គឺ​  ​បាន​មក​ពី​ការខិតខំ​ស្វែងរក​ដ៏​លំបាក​​ ​បក្ស​កុម្មុយនិស្ត​ចិន​​បាន​បង្កើត​គតិ​សង្គមនិយម​លក្ខណៈ​ពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​របស់​លោក ស៊ី ជីនភីង ​។​  ​របាយការណ៍​សមាជ​បក្ស​លើកទី ១៩ ​និង​គម្រោង​ធ្វើ​វិសោធនកម្ម​លើ​លក្ខន្តិកៈ​បក្ស​កុម្មុយនិស្ត​ចិន​ដែល​ត្រូវ​បាន​អនុម័ត​ក្នុង​សមាជ​បក្ស​លើក​ទី​ ១៩ ​បាន​កំណត់​គតិ​នេះ​ជា​គោលការណ៍​ណែនាំ​ប្រតិបត្តិ​សម្រាប់​បក្ស​ ​ដែលនេះ​គឺ​ជា​ចំណុច​លេចធ្លោ​មួយ​និង​​ជា​វិភាគទាន​ជា​ប្រវត្តិសាស្ត្រ​ដ៏​ធំ​និង​សំខាន់​​​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ ​នេះ​។​

    លោក ​Yang ​Weimin ​អនុប្រធាន​ការិយាល័យ​ក្រុមដឹកនាំ​ហិរញ្ញវត្ថុ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ថ្លែងក្នុង​សន្និសីទ​ប្រកាស​ព័ត៌មានថា​ របាយការណ៍​នៃ​សមាជបក្ស​កុម្មុយនិស្តចិន​លើកទី១៩​បាន​លើកឡើង​ដោយ​ជាក់ច្បាស់​នូវការចាត់តាំង​យុទ្ធសាស្ត្រ​ស្តីពី​ការកសាង​ប្រទេស​សង្គមនិយម​ទំនើបកម្ម​ដោយ​គ្រប់ជ្រុង​ជ្រោយ​ត្រូវ"​ដើរជាពីរ​ជំហាន​" ។​ អត្ថន័យ​នៃ​ត្រូវ​"ដើរជា​ពីរជំហាន​"គឺ ​ទីមួយ​ គូរប្លង់​តារាង​ពេលវេលា​និងផែនទី​បង្ហាញផ្លូវ​នៃ​ការកសាង​ប្រទេស​សង្គមនិយម​ទំនើបកម្ម​របស់​ប្រទេស​យើង​ដោយ​ពេញលេញ ​។ ​ទីពីរ ​ដាក់​គោលដៅ​នៃការសម្រេច​សង្គមនិយម​ទំនើបកម្ម​ជាមូលដ្ឋាន​បាន​មុន​កាលកំណត់​១៥ឆ្នាំ​ ។​ ទីបី ​អធិប្បាយ​អំពី​គោលដៅ​តស៊ូ​សតវត្សរ៍ទីពីរ​កាន់តែ​ពេញ​លេញ ។ ​ទីបួន​ មិន​លើកអំពី​គោលដៅ​កំណើន​ទ្វេដង​នៃ​ GDP​ នោះទេ ។​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ