សន្និសីទពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩បានបើកធ្វើនៅក្រុងប៉េកាំងនៅថ្ងៃទី២៥ខែតុលាឆ្នាំ២០១៧ ។
សមាជិកសមាជិកានៃគណៈកម្មាធិការមជ្ឈិមចំនួន២០៤រូប និងសមាជិកសមាជិកាបម្រុងនៃគណៈកម្មាធិការមជ្ឈិមចំនួន១៧២រូបបានអញ្ជើញចូលរួមសន្និសីទពេញអង្គ ។ សមាជិកសមាជិកានៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមក៏បានអញ្ជើញចូលរួមសន្និសិទនេះផងដែរ ។