ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅប្រទេសចិនថ្លែងថា សមាជបក្សកុម្មុយនិស្តចិនលើកទី១៩គឺមានអត្ថន័យសំខាន់ណាស់ចំពោះភាពរុងរឿងនិងស្ថិរភាពរបស់ប្រទេសចិននិងពិភពលោក
2017-10-25 10:30:49 cri Web Editor:Sun
ថ្ងៃទី២៤ខែតុលា លោក Ali Murat Ersoy ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅប្រទេសចិនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍នៅក្រុងប៉េកាំងថា សមាជបក្សកុម្មុយនិស្តចិនលើកទី១៩ដែលបានបិទបញ្ចប់ដោយជោគជ័យនៅថ្ងៃដដែលបានទទួលការយកចិត្តទុកដាក់កម្រិតខ្ពស់ពីប្រទេសនានាលើពិភពលោក ។ សមាជលើកនេះបានបូកសរុបលទ្ធផលការងារក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ផែនការគោលនយោបាយនាពេលអនាគត គឺមានអត្ថន័យសំខាន់ចំពោះភាពរុងរឿងនិងស្ថិរភាពរបស់ប្រទេសចិននិងពិភពលោក ។