លោកស៊ីជីនភីង​៖​ សកម្ម​បង្ក​បង្កើត​សហគម​រួម​វាសនា​តែ​មួយ​​របស់​​មនុស្សជាតិ​​
2017-10-25 13:55:04  cri  Web Editor:Wang

        លោក​ស៊ី ជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនិស្ត​ចិន​បាន​ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​​ថា   តាំង​ពីពេល​បើក​ធ្វើសមាជ​មក​ ​មានគណបក្ស​សំខាន់ៗចំនួន​៤៥២នៃ​​ប្រទេស​ចំនួន​១៦៥​បាន​ផ្ញើសារ​លិខិត​​ជូនពរ​។ ​ក្នុងនោះ​ មាន​៨១៤ច្បាប់​គឺមកពី​​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​ ​ថ្នាក់ដឹកនាំគណបក្ស​និង​ស្ថាប័នសំខាន់ៗនៃប្រទេសទាំង​នេះ​។ នៅទីនេះ​ ​ខ្ញុំ​សូម​តាង​នាម​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្សកុម្មុយនិស្តចិន​ថ្លែងអំណរគុណដ៏ស្មោះចំពោះ​ថ្នាក់ដឹកនាំ​បរទេស​គ្រប់រូប!

បក្ស​កុម្មុយនិស្តចិន​និង​ប្រជាជនចិន​គឺបាន​ដើរ​ចេញ​មកពី​ភាពលំបាក​វេទនា​ ដូច្នេះហើយ​ គឺ​ជ្រួតជ្រាប​អំពី​តម្លៃ​នៃ​សន្តិភាព​និង​តម្លៃនៃ​ការអភិវឌ្ឍ​  ​ជនជាតិចិន​ដែលមាន​ជំនឿចិត្ត​​និង​គោរព​ចំពោះ​ខ្លួនឯង​ នឹង​គាំពារ​យ៉ាង​មុតមាំ​នូវ​អធិបតេយ្យភាព​ សន្តិសុខ​និងផលប្រយោជន៍​នៃ​ការអភិវឌ្ឍ​របស់​ជាតិ​ ព្រម​​ជាមួយនេះ​ ក៏នឹង​រួម​សហការ​ជាមួយ​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា​ សកម្ម​ជំរុញ​ការបង្កើត​សហគមន៍​រួមវាសនា​តែមួយ​របស់​មនុស្សជាតិ​ ក្នុង​ន័យ​រួម​វិភាគទាន​កាន់តែ​ធំធេង​ចំពោះ​បុព្វហេតុ​ដ៏ឧដុង្គឧត្តម​នៃ​សន្តិភាព​និង​ការអភិវឌ្ឍ​របស់​មនុស្សជាតិ​ជាបន្ត​បន្ទាប់ 

      

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ