លោក​ស៊ីជីនភីង ៖  ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​របស់​​ប្រជាជន​ អ្នក​ដើរ​ជួរមុខនៃ​​យុគសម័យ​និង​ជា​អ្នក​ទ្រទ្រង់​​​ប្រជាជាតិជានិច្ច​
2017-10-25 14:10:00  cri  Web Editor:Li

លោក​ស៊ី ជីនភីង​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ថា  ឆ្នាំ​​ ២០២១ ជា​ខួបទី ១០០ នៃ​ការបង្កើត​គណបក្សកុម្មុយនិស្ត​ចិន​   បក្សកុម្មុយនិស្ត​ចិនបាន​តាំង​ចិត្ត​ប្តេជ្ញា​លើការ​សម្រេចឲ្យ​​បាន​នូវ​បុព្វហេតុ​ដ៏មហិមាដែលនាំ​មក​នូវ​ផល​ប្រយោជន៍ជូន​​ប្រជាជន​​ចិនគ្រប់ជំនាន់​  បច្ចុប្បន្ននេះ​គឺ​ជា​ពេលដែល​បក្ស​​មាន​កម្លាំងខ្លាំងក្លា​សម្រាប់​បំពេញ​​ភារកិច្ចមួយ​នេះ​  បក្សកុម្មុយនិស្ត​ចិន​ត្រូវមាន​ភាព​ក្លៀវក្លា​ជានិច្ច​  ​ធ្វើ​ជា​អ្នក​បម្រើ​របស់​​ប្រជាជន​ អ្នក​ដើរ​ជួរមុខនៃ​​យុគសម័យ​និង​ជា​អ្នក​ទ្រទ្រង់​​​ប្រជាជាតិ​  ការគ្រប់គ្រង​បក្ស​យ៉ាង​តឹងរ៉ឹង​ដោយ​គ្រប់ជ្រុងជ្រោយ​គឺ​គ្មាន​ទី​បញ្ចប់​ឡើយ​  យើង​នឹងខិតខំប្រឹងប្រែង​ដើម្បី​បង្កបង្កើត​ទៅ​ជា​បរិយាកាស​នយោបាយ​ដែល​ប្រកបដោយ​ភាព​ស្អាតស្អំ​  ក្នុង​ន័យ​ធ្វើ​ឲ្យ​កម្លាំង​វិជ្ជមានដ៏​​ខ្លាំងក្លា​ររបស់​​​បក្ស​​អាច​ជំរុញ​ដល់​ការបណ្តំ​ថាមពល​ដ៏​ផុលផុសពី​​ក្នុង​សង្គម​ទាំងមូល​ដើម្បី​ជំរុញ​ដល់​​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសចិន​ 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ