លោក ស៊ី ជីនភីង ថ្លែងថា  នៅ​ឆ្នាំ២០១៩ ប្រទេស​ចិន​នឹង​មាន​ភាពថ្កុំថ្កើង​រុងរឿង​​ថែម​ទៀត
2017-10-25 15:12:45  cri  Web Editor:Deng

      សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​​ចិន​អាណត្តិ​ទី ១៩​ ​បាន​ជួប​ជាមួយ​អ្នកសារ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​នៅ​ព្រឹកថ្ងៃទី២៥ ខែតុលា​​នៅ​ទីក្រុង​ប៉េកាំង។ ​ពេល​ថ្លែង​ដល់​ទិសដៅ​ការងារ​​​សម្រាប់​​ប្រាំ​ឆ្នាំខាង​មុខនេះ  លោក ស៊ី ជីនភីង ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនិស្ត​ចិន​បានមាន​ប្រសាស​ថា៖

     ​ឆ្នាំ ២០១៩ ​គឺ​ជា​ខួប​ឆ្នាំ​ទី ៧០ ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ​យើងនឹង​អនុវត្ត​ទស្សនៈ​អភិវឌ្ឍ​ថ្មី​ ​​ជំរុញ​សេដ្ឋកិច្ច​ចិន​ឲ្យ​វិវឌ្ឍ​​រីកចម្រើន​​​ដោយ​រឹងមាំ​ ​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ចិន​និង​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា។​  ​យើង​​​នឹង​បន្ត​អនុវត្ត​ជាក់ស្តែង​នូវ​ភារកិច្ច​គ្រប់​យ៉ាង​ដែល​បាន​កំណត់​ក្នុង​ផែនការ​​ អភិវឌ្ឍ​ជាតិ​ប្រាំ​ឆ្នាំ​ទី​ ១៣​ ​ហើយ​ក៏​នឹង​គ្រោង​ផែនការ​ថ្មី​សម្រាប់​ការអភិវឌ្ឍ​នា​ពេល​អនាគត​ផង​ដែរ ​ដើម្បី​បន្ត​ជំរុញ​ឲ្យ​គ្រប់​វិស័យ​មាន​ការវិវឌ្ឍ​រីក​ចម្រើន​​គ្រប់​ជ្រុងជ្រោយ​ ​ក្នុង​ន័យ​កសាង​ឲ្យ​សាធារណរដ្ឋ​របស់​យើង​​មាន​ភាពថ្កុំថ្កើង​រុងរឿង​​ថែម​ទៀត។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ