លោក ស៊ី ជីនភីង ​ថ្លែងថា  ​ការកំណែទម្រង់​និង​បើកចំហ​គឺ​ជា​វិធីសាស្ត្រ​ជា​គន្លឹះ​មួយ​ដែល​សម្រេច​ដល់​ជោគវាសនា​​របស់​ប្រទេស​ចិន​ក្នុង​​សម័យ​នេះ​
2017-10-25 14:15:15  cri  Web Editor:Deng

      សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​​ចិន​អាណត្តិ​ទី ១៩​ ​បាន​ជួប​ជាមួយ​អ្នកសារ​ព័ត៌មាន​​ជាតិ​និងអន្តរជាតិ​នៅ​ថ្ងៃទី២៥ ខែតុលា​​​នៅ​ទីក្រុង​ប៉េកាំង។ ​លោក ស៊ី ជីនភីង ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនិស្ត​ចិន​បាន​ថ្លែង​ថា៖

 

      ឆ្នាំ ២០១៨  ​គឺ​ជា​ខួប​​​ទី ៤០ ​នៃ​ការធ្វើ​កំណែទម្រង់​និង​បើក​ចំហ​របស់​ប្រទេស​ចិន។ ​ការធ្វើ​កំណែ​ទម្រង់​និង​បើក​ចំហ​ជា​វិធីសាស្ត្រ​ជា​គន្លឹះ​មួយ​ដែល​សម្រេច​ដល់​ជោគវាសនា​របស់​ប្រទេស​ចិន​ក្នុង​​សម័យ​នេះ​  ​​​រយៈពេល​ ៤០ ​ឆ្នាំ​នៃ​ការធ្វើ​កំណែទម្រង់​បាន​ជំរុញ​ឲ្យ​ជីវភាព​​ប្រជាពលរដ្ឋ​ចិន​មាន​ភាពធូរធារ​បង្គួរ ​និង​បាន​ឈាន​ចូល​ភាព​សម្បូរ​សម្បាយ​​ជា​លំដាប់​។ ​យើង​​នឹង​បូកសរុប​បទពិសោធន៍​ ​បន្ត​​ពុះពារ​ទៅ​មុខ​​  ​ដើម្បី​បន្ត​ជំរុញ​ការធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​​និង​សមត្ថភាព​​​អភិបាលកិច្ច​ជាតិ  ​ធ្វើ​ការ​កែទម្រង់​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​ថែម​ទៀត​ដោយ​មិន​ងាករេ ​ពង្រីក​ការបើក​ចំហ​តទៅទៀត​ដោយ​មិន​ងាករេ​ ​ដើម្បី​ឲ្យ​កំណែទម្រង់​និង​ការបើក​ចំហ​បំពេញ​បន្ថែម​​គ្នា​ទៅវិញ​ទៅមក​ ​សម្រប​សម្រួល​គ្នា​ទៅវិញ​ទៅមក ​និង​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក។ ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា  ​ការស្តារ​ឡើងវិញ​នូវ​ភាព​រុងរឿង​ដ៏​មហិមា​របស់​ប្រជាជាតិ​ចិន​មុខជា​អាច​សម្រេច​បាន​ក្នុង​ដំណើរ​កំណែទម្រង់​និង​បើក​ចំហ​ជាក់ជា​មិនខាន។

 

      

ទាក់ទង​ជាមួយ​យើង​ខ្ញុំ