លោកស៊ី ជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនបានថ្លែងទៅកាន់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិថា ឆ្នាំ ២០២០ ប្រទេសចិននឹងសម្រេចបាននូវការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ។ ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរនិងការដើរលើផ្លូវសម្បូរសប្បាយ មិនអាចបោះបង់ចោលនរណាម្នាក់នោះឡើយ ។ ប្រទេសចិននឹងសម្រេចភារកិច្ចយកជ័យជម្នះលើឧបសគ្គនៃការចាកផុតពីភាពក្រីក្រ ធានាថានឹងបំពេញតាមពាក្យសន្យារបស់យើងជាមិនខាន ។ យើងត្រូវចងចាំថា សេចក្តីសង្ឃឹមចំពោះជីវភាពល្អបវររបស់ប្រជាជនគឺជាគោលដៅតស៊ូរបស់យើង ហេតុនេះត្រូវប្រកាន់ខ្ជាប់នូវទស្សនៈអភិវឌ្ឍដែលទុកប្រជាជនជាស្នូល ខិតខំធ្វើការងារគាំពារនិងកែសម្រួលជីវភាពប្រជាជនឲ្យបានល្អ បង្កើនអារម្មណ៍ទទួលបានផល អារម្មណ៍សុភមង្គលនិងអារម្មណ៍សន្តិសុខរបស់ប្រជាជនដោយឥតឈប់ឈរ សំដៅជំរុញឲ្យប្រជាជនមានភាពសម្បូរសប្បាយទាំងអស់គ្នា ។