ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ បក្សកុម្មុយនិស្តចិនបានប្រើកម្លាំង ចិត្តក្លាហាននិងការប្តេជ្ញាចិត្តដែលមិនធ្លាប់មានកាលពីមុន ដើម្បីគ្រប់គ្រងឥរិយាបទ ប្រឆាំងអំពើពុករលួយ ធ្វើឲ្យវិន័យបក្សកាន់តែម៉ឺងម៉ាត់ ដោយបានប្រមូលផ្តុំចិត្តបក្សនិងចិត្តប្រជាជន ហើយធ្វើឲ្យមូលដ្ឋាននៃការកាន់អំណាចកាន់តែរឹងមាំផងដែរ ។
ទីភ្នាក់ងារព័ត៌មានសាធារណៈរដ្ឋអ៊ីស្លាមរបស់អ៊ីរ៉ង់បានផ្សាយដំណឹងឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ បក្សកុម្មុយនិស្តចិនបានបង្កើនកម្លាំងប្រឆាំងអំពើពុករលួយ ដែលទទួលបានកិត្តិនាមលើឆាកអន្តរជាតិ ហើយក៏ទទួលបានចិត្តប្រជាជនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ។